ចាន់ វឌ្ឍនាកា លើកឡើងថា មិនគាំទ្រអំពើហឹង្សានៅក្នុងវិស័យបាល់ទាត់ឡើយ
បន្ទាប់ពីផ្ទុះការប៉ះទង្គិតគ្នារវាងអ្នកគាំទ្រក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងអ្នកគាំទ្រភ្នំពេញក្រោន ពេលនេះខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបឹងកេតកីឡាករ ចាន់ វឌ្ឍនាកា បានលើកឡើងថា៖”ពួកយើងមិនគាំទ្រអំពើហឹង្សានៅក្នុងវិស័យបាល់ទាត់ឡើយ ពួកយើងចង់ឃើញភាពល្អស្រស់ស្អាតពីបាល់ទាត់ សោកស្ដាយនៅរូបភាពកើតឡើងកន្លងមក សង្ឃឹមថានឹងមិនមានការកើតឡើងបែបនេះម្ដងទៀតទៅចុះ រួមគ្នាអភិវឌ្ឍន៍ប្រសើជាង”។