បោះសម្តីណាស់! ឈុត​ សេរីវ៉ាន់ថង​ស្វាគមន៍​ជានិច្ចប្រសិនបើមានអ្នកចង់មកដណ្ដេីមខ្សែរក្រវ៉ាត់របស់គេ

កម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ PNN Ganzberg Kun Khmer Super Strike កីឡាករ ឈុត​ សេរីវ៉ាន់ថង​បានយកឈ្នះភារម្យដោយពិន្ទុកាលពីថ្ងៃទី០៤ កុម្ភៈ ២០២៤កន្លងទៅ..។

ជាការពិតណាស់ឈុត​ សេរីវ៉ាន់ថង​តែងតែធ្វើបានល្អណាស់ក្នុងការប្រកួតធំជាពិសេសក្នុងកម្មវិធីដាក់ខ្សែក្រវ៉ាត់តែម្តងគឺមិនដែរធ្វើអោយបងប្អូនគាំទ្ររូបគេខកបំណងនោះឡើយ។ ក្រោយនឹងចប់ការប្រកួតរូបគេបាននិយាយថា៖”ស្វាគមន៍​សុខ​ ធី​ គ្រប់ពេលបេីសិនជាចង់មកដណ្ដេីមខ្សែរក្រវ៉ាត់គីឡូ ៦០​ដែរទេីបទទួលបានក្ដៅៗនេះបាន”។

គូរបញ្ចាក់ថា សុខ ធី​ ធ្លាប់​​បាន​ឈ្នះ​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​​ឆ្នាំ​ ២០១៨ ដោយ​ពេល​នោះ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ ឈុត សេរីវ៉ាន់ថង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រថែមទៀតផង។

 

អត្ថបទដែលជាប់ទាក់ទង