កីឡាការិនី ខាន់ ចេសា យកឈ្នះថៃបន្ថែមទៀត

នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កីឡាការិនីខាន់ ចេសា បានបន្តយកឈ្នះកីឡាការិនីថៃ Nuchanat Singchalad លើវិញ្ញាសារជឺជិតស៊ូ។

ចេសា បានទទួលជ័យជម្នះ ៣លើកជាប់គ្នាដោយយកឈ្នះប្រកួតដំបូងទៅលើកីឡាការិនី May Yong The ដែលមកពីប្រទេសសឹង្ហបុរី ប្រកួតទី២ គាត់បានយកឈ្នះទៅលើកីឡាការិនីវៀតណាម Thi Huyen Dang និងប្រកួតចុងក្រោយរបស់គេបានយកឈ្នះទៅលើ Nuchanat Singchalad ដែលមកពីប្រទេសថៃ។

គួរបញ្ចាក់ផងដែរថាកីឡាការិនី ខាន់ ចេសា និងត្រូវបន្តប្រកួតជម្រុះជាមួយកីឡាការិនីហ្វីលីពីន Kaila Isip Napolis ក្រោយគេបានយកឈ្នះថៃមុននេះ៕

អត្ថបទដែលជាប់ទាក់ទង