អតីតគ្រូស្វាយរៀង ដាក់លក្ខខណ្ឌផ្ទាល់ខ្លួន បើសិនជាមានក្លិបណាមួយចង់បានលោកទៅដឹកនាំ
អតីតគ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានដាក់លក្ខខណ្ឌផ្ទាល់ខ្លួន ប្រសិនបើមានក្លិបចង់បានលោកធ្វើជាគ្រូបង្គោលដឹកនាំក្លិប ដោយលោកបានលើកឡើងថា៖”យល់អ្វីដែលជាលទ្ធផល និងអ្វីដែលជាគុណផល ហើយលោកក៏ទទួលស្គាល់ក្នុងការផ្លាស់ប្តូរកីឡាករផ្សេងៗផងដែរប្រសិនបើមិនមានលទ្ធផលល្អ ដូច្នេះលោកចង់បានការយល់ចិត្តគ្នាជាមួយថ្នាក់ដឹកនាំរបស់ក្លិប ឲ្យដូចគាត់ដឹកនាំនៅព្រះខ័នរាជស្វាយរៀង ដែលថ្នាក់ដឹកនាំតែងតែព្យាយាមអភិវឌ្ឍដល់ក្រុម និងផ្តល់ឱកាសដល់យុវជនថែមទៀតផង”។
គួរបញ្ជាក់ថា លោក Conor Nestor ធ្លាប់ដឹកនាំព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១៨ ថែមទាំងបានជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជាក្នុងឆ្នាំ២០១៩។