គ្រូបឹងកេត​ ថា តាំងពីមាន Yusuke Muta មកប្រព័ន្ធការពារបឹងកេតមានការប្រែប្រួលច្រើន

គ្រូបង្គោលបណ្ដោះអាសន្នរបស់ក្លិបបាល់ទាត់បឹងកេតលោក ហុង ផេង បានលើកសរសើពីខ្សែការពារសញ្ជាតិជប៉ុនកីឡាករ Yusuke Muta ដូច្នេះថា៖”ជាការពិតណាស់! ចាប់តាំងពីកីទ្បាករ Yusuke Muta ចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត ខ្ញុំយល់ឃើញថា ប្រព័ន្ធការពារនៅតំបន់ខាងក្រោមមានការប្រែប្រួលល្អប្រសើរច្រើនជាងមុន ម្យ៉ាងទៀត សម្រាប់ចំណុចពិសេសរបស់កីទ្បាករសញ្ជាតិជប៉ុនខាងលើនេះ គឺពូកែគ្រប់គ្រងបាល់នៅតំបន់ការពារ ក៏ដូចជាយល់ដឹងពីកាលទេសៈយ៉ាងច្រើននៃស្ថានភាពរបស់ក្រុម អំឡុងពេលប្រកួតនៅលើទីលាន”។ប្រភព៖ SBM

អត្ថបទដែលជាប់ទាក់ទង