គំនុំចាស់! សែន ច័ន្ទរិទ្ធីគុណដល់ពេលត្រូវជម្រះបញ្ចីចាស់ Saiyok សារជាថ្មីហើយ

អ្នក​ប្រដាល់សញ្ចាតិ​ប្រេស៊ីល-កម្ពុជា សែន ច័ន្ទរិទ្ធីគុណ (Thiago Teixeira) ចង់​ជម្រះ​បញ្ជី​ចាស់​ជា​មួយ​​​កីឡាករ​ថៃ Saiyok Pumpanmuang បន្ទាប់​ពី​រូប​គេ​ធ្លាប់​បាន​ចាញ់​ពិន្ទុ​កាល​ពីជាង​១០​ឆ្នាំ​មុនមកម្លេះ។

ជាការពិតណាស់ រិទ្ធីគុណ​បាន​ផុស​រូបថត​ប្រកួត​ជា​មួយ Saiyok និង​បាន​សរសេរ​ខ្លឹមសារ​ខ្លីបែបនេះ​ថា៖”វា​ដល់​ពេល​សម្រាប់​ខ្ញុំ​ដើម្បី​សង​សឹក​ហើយ បន្ទាប់​ពី​រយៈ​ពេល​ជាង​១០​ឆ្នាំ​មុន”។

ការ​លើក​ឡើង​របស់​ Thiago បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បន្ទាប់​ពី សៃយុគបាន​មក​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ធន់ រិទ្ធី កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី៤ ខែ​កុម្ភៈ ​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្តឡើយ។

គួរបញ្ចាក់ថាកីឡាករ សែន ច័ន្ទរិទ្ធីគុណ បាន​ប្រកួត​ជា​មួយ​កីឡាករ​ថៃ Saiyok កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅសង្វៀន Thai Fight ក្នុង​ប្រទេស​ថៃ។ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក កីឡាករ​ប្រេស៊ីល-កម្ពុជា​បាន​ចាញ់​ដោយ​ពិន្ទុ។

អត្ថបទដែលជាប់ទាក់ទង