នេះបានហៅថា ឧកញ៉ាចិត្តធម៌មែន សូមចូលរួមត្រេកអរគុនខ្មែរ
កាលពីម្សិលមិញក្រុមការងាររបស់លោកឧកញ៉ា ស្រី ចាន់ថន បានជូនប្រាក់ឧបត្ថម្ភទៅដល់កីឡាករគុនខ្មែរ ចាន់ ហាវ និងលោកអាជ្ញាកណ្តាល វង់ ស៊ីថៃ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានរង់របួសក្នុងអំឡុងពេលប្រកួតកន្លងទៅ។
លោកឧកញ៉ា ស្រី ចាន់ថន បាននិយាយថា៖ ខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយទាំងកីឡាករល្បី កីឡាករមិនទាន់ល្បី កីឡាករឈ្នះ កីឡាករចាញ់ និងអាជ្ញាកណ្តាលផងដែរ។ ព្រោះបើយើងនាំគ្នាជួយតែកីឡាករល្បី ចុះកីឡាករដែលគ្នាខិតខំប្រឹងប្រែងតែមិនទាន់ល្បី គ្នាមានទឹកចិត្តឯណាខិតខំបន្តទៀត? បងប្អូនកីឡាតែងតែមានឈ្នះ មានចាញ់ តែសំខាន់យើងជាអ្នកគាំទ្រត្រូវតែបន្តលើកទឹកចិត្តពួកគាត់ បើទោះបីជាគាត់ចាញ់ឬឈ្នះក៏ដោយ។