មិនគួរកើតឡើង! ផ្ទុះការតវ៉ាខ្លាំងក្នុងការប្រកួតរិន ដេវិតក្រោយចាញ់ធន់ អៀឡៃដោយពិន្ទុ

កាលពីយប់មិញនេះអតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ ឡោ សំណាង បាន​ចាត់​ទុកអយុត្តិធម៌​សម្រាប់​កីឡាករ រិន ដេវិតខណះនៅ​ពេល​ត្រូវ​បាន​​ចៅក្រម​កាត់​ក្តី​ឲ្យ​ចាញ់​ពិន្ទុ​កីឡាករ ធន់ អៀឡៃ សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ Gansberg kun Khmer នៅឯ​សង្វៀន​​ថោន​។

លោក ឡោ សំណាង បាន​ឡើង​ទៅ​លើ​សង្វៀន​​ក្រោយ​ពេល​​លទ្ធផល​ត្រូវ​បាន​ប្រកាសភ្លាម ហើយ​ក៏​មាន​​អ្នក​នៅ​​ខាង​កីឡាករ​ រិន ដេវិត ពីរ​បី​នាក់​ទៀត​​បាន​ឡើង​ទៅ​កាន់​សង្វៀន​ផងដែរ។ ពួក​គាត់​បាន​បង្ហាញ​កាយ​វិការ និង​ស្រែក​ពី​ការ​មិន​​ទទួល​យក​លទ្ធផល ជា​ពិសេស​លោក​ ឡោក សំណាង ​បាន​ដោះ​អាវ​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​យ៉ាង​​ខ្លាំង​មែន​ទែនចំពោះការដាក់ពិន្ទុមិនច្បាស់លាស់បែបនេះ។

កាល​ពី​ថ្ងៃទី ៩ខែកុម្ភះឆ្នាំ ២០២៤ លោកឧកញ៉ា ស្រី​ ចាន់ថន អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក៏​បាន​បង្ហោះ​សារ​ទាំង​យប់​ជុំ​វិញ​លទ្ធផល​នេះ។ លោក​បាន​និយាយ​ថា ៖«ត្រូវ​និយាយ​គ្នា​ទាំង​យប់​ហើយ រិន ដេវិត បង​គេង​​អត់​លក់​»។

 

អត្ថបទដែលជាប់ទាក់ទង