ជាអ្នកណា? គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងលោក Pep បានសរសើរកីឡាករម្នាក់របស់ក្រោន

គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានសរសើរមិនដាច់ពីមាត់អំពីសមត្ថភាពខ្សែការពារឆ្នើម Soe Moe Kyaw របស់ក្លឹបសង្ហក្រហមភ្នំពេញក្រោនក្រោយក្រុមរបស់លោកយកឈ្នះក្រុមក្រោនក្នុងលទ្ធផល ៣-២។

ជាការពិតណាស់សមត្ថភាពកីឡាករសញ្ជាតិមីយ៉ាន់ម៉ាមិនអាចមើលស្រាលបាននោះទេដោយរូបគេតែងតែបង្ហាញខ្លួនជម្រើស ១១នាក់របស់ក្រុមភ្នំពេញក្រោនជារឿយៗ។ គ្រូបង្វឹកសញ្ចាត់អេស្បាញ់បាននិយាយសរសើរពី Soe Moe Kyaw ថា៖”ជាការខ្សែការពារដែលច្បាស់លាស់ គាត់មានភាពវៃឆ្លាតនៅក្នុងទីលាន និងរ៉ាប់រងតួនាទីបានយ៉ាងល្អ”។

គូររំលឹកថាក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បាន​ប្រកាស​នាំចូល​កីឡាករ Soe Moe Kyaw ជនជាតិមីយ៉ាន់ម៉ា កាល​ពី​ថ្ងៃទី១៨ កក្កដា ​សម្រាប់​លីគ​កំពូល​កម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤។

 

អត្ថបទដែលជាប់ទាក់ទង