អ្នកនាង ស្រួង ភាវី សម្ដែងការចម្លែកចិត្តជាខ្លាំង ខណៈបានឃើញសំបុត្រអញ្ជើញចូលពិធីបុណ្យមួយនេះ
កាលពីពេលថ្មីៗនេះអ្នកនាង ស្រួង ភាវី ជាកីឡាការិនីស៊្នូកឃ័រប៊ីយ៉ាការ៉ុមតំណាងឱ្យកម្ពុជា រស់នៅប្រទេសកូរ៉េ បានបង្ហោះរូបភាពមួយសន្លឹក ដោយភ្ជាប់មកជាមួយសំណេរថា«វាពិតជាចម្លែក ហេតុតែចង់ឱ្យកូនសុខ
សប្បាយ ព្រោះជីវិតគឺជាការដើរផ្លូវឆ្ងាយ ដូច្នេះហើយទើបត្រូវការបុណ្យជួយទំនុកបម្រុង និងបានបន្តទៀតថា កាលណាចិត្តយេីងល្អ យេីងយល់ផ្លូវល្អ យើងចង់ឱ្យជីវិតជួបរឿងល្អ ដូច្នេះមនុស្សចាំបាច់ណាស់ត្រូវធ្វើល្អមុនជារឿយៗ»។
ដោយសំបុត្រមួយនោះដែរ គឺជាសំបុត្រអញ្ជើញសម្រាប់ចូលរួមក្នុងពិធីបុណ្យមួយដែលរៀបចំឡើងសម្រាប់ជូនដំណើរកូនទៅធ្វើការនៅប្រទេសកូរ៉េ ជាការរៀបចំឡើងដើម្បីឱ្យធ្វើដំណើរទៅដល់គោលដៅដោយសុខសុវិត្តភាព និងជួបតែរឿងល្អ មនុស្សល្អៗនៅក្នងជីវិត ។
ពិតណាស់ចំពោះរូបភាពនៃសំបុត្រពិធីបុណ្យជូនដំណើរកូនទៅប្រទេសកូរ៉េនេះដែរ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងនៅលើបណ្ដាញសង្គម និងមានការវែកញែកដោយមានការយល់ឃើញខុសៗគ្នា ដោយខ្លះគិតថានេះជាទង្វើល្អ ធ្វើដើម្បីតែឱ្យកូនបានសុខសប្បាយ ប៉ុន្តែខ្លះទៀតបានលើកឡើងថានេះគឺជាដែលហួសចិត្តជាខ្លាំងចំពោះអ្នកដែលបានរៀបចំពិធីបុណ្យមួយនេះឡើង ចំពោះពីមុនមកមិនដែលមានអ្នករៀបចំពិធីបែបនេះឡើយ ដោយចាត់ទុកថារឿងមួយនេះគឺពិតជាចម្លែកខ្លាំងសម្រាប់ពួកគេ ៕