ចាស់យើងថ្មីគេ សម្រាប់បងប្អូនដែលមានខោអាវ និងរបស់ប្រើប្រាស់ផ្សេងៗឈប់ប្រើអាចយកទៅតូបបរិច្ចាគខេត្តកំពង់ចាមបាន

ជាគំរូដ៏ល្អមួយនៅក្នុងសង្គមដែលមានអ្នកគិតគូក្នុងការធ្វើតូបបរិច្ចាគឡើង សម្រាប់ឲ្យបងប្អូនណាដែលមានខោអាវ កាតាបនិងរបស់ប្រើប្រាស់ផ្សេងៗ ទាំងរបស់ក្មេងតូចៗនិងមនុស្សចាស់ ដែលនៅអាចប្រើប្រាស់បាន អាចយកទៅបរិច្ចាគ នៅតូបបវិច្ចាគក្នុងខេត្តកំពង់ចាមបាន ។

បើយោងតាមរយៈគណនី Facebook មួយឈ្មោះ Phalla OI ជាអ្នកដែលបានបង្ហោះពីរូបភាពនៃតូបបរិច្ចាគបានឲ្យដឹងថា«ចំពោះបងប្អូនដែលមានរបស់ប្រើប្រាស់ផ្សេងៗអាចយកមកបរិច្ចាគ នៅតូបបរិច្ចាគបាន ឬបងប្អូនអាចផ្ញើតាមរយៈក្រុមហ៊ុនដឹងជញ្ជូនវីរៈប៊ុនថាំផ្សារផ្អាវ ខេត្តកំពង់ចាមតាមរយៈលេខទូរស័ព្ទ ០៩៧ ៨៧ ២៥ ៧៨២ »។

ខណៈកាលពីពេលថ្មីៗនេះ ម្ចាស់គណនី Facebook​ខាងលើក៏បានយកសម្ភារៈដែលបងប្អុនបានផ្ញើមកកាន់តូបបរិច្ចាគ យកសៀវភៅអានទៅបណ្ណាល័យ នៅសាលាអនុវិទ្យាល័យជើងព្រៃ និងសម្លៀកបំពាក់ព្រមទាំងរបស់ផ្សេងៗទៀតដល់ក្មេងៗក្នុងសហគមន៏ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង