ខាន់ ចេសា នឹងប្រកួតវិញ្ញាសាជឺជីតស៊ូជាលើកទី២​ នៅសុីហ្គេម

កីឡាការិនី ខាន់ចេសា ​នឹងប្រកួត​ ១​វិញ្ញាសា​រទៀត ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២នេះ ខណៈការប្រកួតថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ បានត្រឹមមេដាយប្រាក់ ក្នុងវិញ្ញាសា Ne-Waza ទម្ងន់-៥២​គីឡូក្រាម ដោយចាញ់កីឡាការិនី ភីលីពីន ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។

បើទោះជានាងរងការបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័តកាលពីម្សិលមិញក៏ពិតមែន ប៉ុន្តែកីឡាការិនីកម្ពុជាវិញ្ញាសារជឺជីតស៊ូ ខាន់ ចេសា របស់យើងរូបនេះ ពិតជាធ្វើបានយ៉ាងល្អក្នុងវគ្គជម្រុះដោយបិទគូប្រកួត​ត្រឺម​ពិន្ទុ០ គ្រប់ការប្រកួតផងដែរ។ យ៉ាងណាមិញ ខាន់​ ចេសា នឹងត្រូវប្រកួតជាលើកទី២ ក្នុងវិញ្ញសារជឺជីតស៊ូ ​Ne-Waza GI ទម្ងន់-៥២​គីឡូក្រាមដដែល និងសង្ឃឹមថា គ្រាប់​ពេជ្រ​កម្ពុជា រូបនេះនឹងធ្វើបានល្អដូចប្រកួតមុនៗ ព្រមទាំងទទួលបានមេដាយមាសជូនជាតិមាតុភូមិកម្ពុជា ស្របតាមបំណងរបស់នាងផងដែរ។


គួរបញ្ចាក់ផងដែរថា ចេសា ធ្លាប់បានប្រាប់សារព័ត៌មានមុនការប្រកួតថា នឹងយកមេដាយមាសចំនួនពីរជូនដល់កម្ពុជា សម្រាប់ឱកាសធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣នេះ ប៉ុន្តែរូបគេបានរបូតមេដាយមាសមួយបាត់ទៅហើយ យើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើនាងអាចធ្វើបានល្អឬយ៉ាងណាសម្រាប់វិញ្ញសារចុងក្រោយនេះ?

អត្ថបទដែលជាប់ទាក់ទង