តាំង ប៊ុនឆៃតាំងចិត្តខ្ពស់ក្នុងការជាប់ជម្រើស ១១នាក់សារជាថ្មីរបស់ក្លឹបបឹងគេត

ខ្សែការពារតាំង ប៊ុនឆៃមួយរយះចុងក្រោយនេះមិនសូវជាប់ជាជម្រើស ១១នាក់ប៉ុន្មានទេដោយសារបញ្ហារបួសធ្វើអោយរូបគេធ្លាក់ទម្រង់លេងជាខ្លាំង។ តែមួយរយះចុងក្រោយមកនេះកីឡាករវ័យក្មេងរូបនេះបានបង្ហាញទម្រង់ការពារយ៉ាងល្អក្នុងជំនួបរវាងក្រុមបឹងគេតទទួលជ័យជម្នះទៅលើក្រុម ISI Dangkor Senchey ក្នុងលទ្ធផល ៤-២។

ជាការពិតណាស់ជុំវិញការមិនសូវបានជាប់ជម្រើស ១១នាក់ដំបូងនៅរដូវកាលនេះម្ចាស់អាវលេខ ២៣រូបនេះបាននិយាយថា៖”ជាធម្មតានៅក្នុងវិស័យបាល់ទាត់ នៅពេលដែលយើងរៀបចំខ្លួនអត់បានល្អ ឬក៏មានរបួសវាតែងតែប្រែប្រួល សំខាន់គឺការតាំងចិត្តសម្រាប់ខ្លួនឯង គឺតែងតែចង់មានឱកាសលេងជាប់ជម្រើស ១១នាក់។ អ៊ីចឹងខ្ញុំគិតថាវាជារឿងធម្មតានៅក្នុងបាល់ទាត់ យើងអត់អាចបានលេងគ្រប់ពេលវេលានោះទេ។ ខ្ញុំមានតែការខិតខំប្រឹងប្រែងដើម្បីមានឱកាសលេងកាន់តែច្រើនជាងមុន។ គ្រប់យ៉ាងគឺសម្រេចលើខ្លួនឯង”។

គួរបញ្ចាក់ថា តាំង ប៊ុនឆៃបានចូលរួមជាមួយក្លឹបបឹងគេតក្នុងឆ្នាំ២០២១ដែលជាក្លិបនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ (លីគកំពូលកម្ពុជា) រហូតដល់បច្ចុប្បន្ន។

 

អត្ថបទដែលជាប់ទាក់ទង