តើក្លឹបភ្នំពេញក្រោន ឬក៍ក្លឹប Central Coast ដែលអាចយកជ័យជម្នះបាន?
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងតំបន់អាស៊ានជើងឯក AFC Cup ក្រុមអូស្ត្រាលី Central Coast Mariners ត្រូវបើកទ្វារកីឡាដ្ឋាន Industree Group ទទួលស្វាគមន៏ក្រុមភ្ញៀវកម្ពុជា ភ្នំពេញក្រោននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៤រលៀល (ម៉ោងនៅព្រះរាជាណាក្រកម្ពុជា) ហើយក៏មានការផ្សាយបន្តផ្ទាល់ពី BTV Cambodia។
ជាការពិតណាស់ក្រុមតំណាងឲ្យកម្ពុជាក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅទឹកដីអូស្រ្ដាលីជាលើកទី២ បន្ទាប់ពីការប្រកួតជាមួយក្រុម Macarthur ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែក្រុមទាំងមូលបានប្តេជ្ញាអស់ពីលទ្ធភាពដើម្បីស្វែងរកឱកាសឡើងទៅវគ្គបន្ត។
នេះគីជាកំណត់ត្រា ៥ប្រកួតចុងក្រោយរបស់ក្រុម Central Coast Mariners
-Central Coast Mariners ២-១ Melbourne City FC
-Central Coast Mariners ២-០ Brisbane Roar
-Adelaide United ០-៤ Central Coast Mariners
-Wellington Phoenix ០-០ Central Coast Mariners
-Central Coast Mariners ៣-១ Sydney FC
ចំណែកនេះគីជាកំណត់ត្រា ៥ប្រកួតចុងក្រោយរបស់ក្រុម ភ្នំពេញក្រោន
-គិរីវង់សុខសែនជ័យ ១-៤ ភ្នំពេញក្រោន (ពានរង្វាន់លីគកំពូលកម្ពុជា)
-ភ្នំពេញក្រោន ៩-០ ត្បូងឃ្មុំ (ពានរង្វាន់សម្ដេចតេជោ)
-ភ្នំពេញក្រោន ១-០ បឹងកេត (ពានរង្វាន់លីគកំពូលកម្ពុជា)
-ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន (ពានរង្វាន់លីគកំពូលកម្ពុជា)
-គិរីវង់សុខសែនជ័យ ០-២ ភ្នំពេញក្រោន (ពានរង្វាន់សម្ដេចតេជោ)
គួរបញ្ចាក់ថាក្រុមភ្នំពេញក្រោនអវត្តមានខ្សែការពារឆ្នើម ជួន ចាន់ចាវ ដោយសារបញ្ហារបួសអំឡុងពេលប្រកួតជាមួយក្រុម អាយ អេស អាយ ខណៈខ្សែប្រយុទ្ធគ្រោះថ្នាក់របស់ Central Coast Mariners គឺកីឡាករ Marco Tulio បានផ្លាស់ទៅក្លិប Kyoto Sanga របស់ប្រទេសជប៉ុន។