ក្រសួងកិច្ចការនារី បានចេញសេចក្ដីបញ្ជាក់លើការកែសម្រួលចំពោះសេចក្តីអំពាវនាវជាថ្មី !
កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រសួងកិច្ចការនារី បានចេញសេក្ដីអំពាវនាវស្ដីពី ទិវានៃក្ដីស្រលាញ់ ដោយក្នុងនោះឲ្យបានដឹងថា កន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថាមានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី ១៤ កុម្ភៈ ដែលមនុស្សមួយចំនួនជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជា ទិវានៃក្ដីស្រលាញ់ ដោយប្រើប្រាប់ថ្ងៃនេះប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៍ល្អផូរថង់របស់ខ្មែរ ។
ក្រសួងកិច្ចការនារី ក៏បានបន្តទៀតថា សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពីបុរាណកាលមមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឲ្យបានស៊ីជម្រៅលើអត្ថន័យ និងខ្លឹមសារនៃ ទិវានៃក្ដីស្រលាញ់ នេះ ។
ចំពោះសេចក្ដីអំពាវនាវនេះដែរ បានធ្វើឲ្យបងប្អូនដែលកាន់សាសនាគ្រិស្តមានការប្រតិកម្មជាខ្លាំងចំពោះការលើឡើងបែបនេះរបស់ក្រសួងកិច្ចការនារី ជាមួយក្នុងក៏មានគណនីFacebook ឈ្មោះ Tara Om បានចែករំលែកនូវសេចក្ដីអំពាវនាវ និងបានលើកឡើងថា« ក្រសួងកិច្ចការនារីយល់ច្រឡំហើយ ទិវានៃក្តីស្រឡាញ់ដែលឈ្មោះពិតValentine Day គឺជាឈ្មោះរបស់ព្រះសង្ឃ វ៉ាឡិនថាញ។ ដ្បិតតែលោក វ៉ាឡិនថាញជាបព្វជិតគ្រឹស្តសាសនាមែនតែខាងព្រះវិហារគ្រឹស្តសាសនា គេមិនបានរាប់បញ្ចូលជាបុណ្យរបស់គ្រឹស្តសាសនាទេ។ ហើយធាតុពិតនៃ Valentineមិនមែនជាថ្ងៃសេចក្តីស្នេហារវាងស្រី ប្រុសនោះទេ លោកវ៉ាឡិនថាញសុខចិត្តឱ្យស្តេចសម្លាប់ក៏ព្រោះតែក្តីមេត្តាករុណាចំពោះអ្នកដទៃ។ពួកពាណិជ្ជករទេដែលបំប្លែងរឿងនេះឱ្យក្លាយជាទិវានៃក្តីស្នេហា ដើម្បីលក់ទំនិញដាច់។ សួរចាស់ៗនៅអឺរុបទៅគាត់ជ្រួលជ្រើមរឿងនេះទេ ?»។
ជុំវិញការលើកឡើងនិងការមានការប្រត្តិកម្មជាច្រើន ពាក់ព័ន្ធនិងសាសនាគ្រឹស្តនេះដែរ ខាងក្រសួងកិច្ចការនារី ក៏បានចេញនិងបញ្ជាក់លើការកែសម្រួលចំពោះសេចក្តីអំពាវនាវនេះជាថ្មីរួចហើយផងដែរ ៕