កាន់តែជក់ចិត្ត! ពានរង្វាន់តេជោលីគខិតជិតបញ្ចប់នៅសប្តាហ៏នេះហើយ

ព្រឹត្តិការណ៏ពាន​រង្វាន់​បាល់ទះ​ តេជោលីគ​ រដូវ​កាល​ទី១​ ឆ្នាំ​២០២៤​ នេះ​គឺ​បានខិតជិត​ដល់​សប្ដាហ៍​ចុងក្រោយ​នៅ​ថ្ងៃ​ទី ១៦​-១៧-១៨​ ខែ​កុម្ភៈក្នុងឆ្នាំ ២០២៤ នេះ។

ការវិភាគនៃការប្រកួត​ចុង​ក្រោយ​ក្នុង​ជុំ​ទី២​ ថ្ងៃទី១៦ ខែ​កុម្ភៈ

+ គូទី១​ ម៉ោង ១៣:០០ រសៀល

ស្នងការដ្ឋាន ន.ប​ រាជធានី​ភ្នំពេញ​ ប៉ះ​ កងពលធំអន្តរាគមន៍លេខ៣​

+ គូទី២​ មៅង ១៥:០០ រសៀល

សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ ប៉ះ​ ស្នងការដ្ឋាន ន.ប ខេត្ត​ពោធិ៍សាត់

+គូទី៣​ ម៉ោង ១៨​:០០ យប់

សមាគម​កីឡាបាល់ទះ​វិសាខា​ ប៉ះ ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស

នៅ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​ ជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

  • ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ១​ ត្រូវ​ប៉ះ​ ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ៤​
  • ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ២​ ត្រូវ​ប៉ះ​ ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ៣​

នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​តែ​ម្ដង​

ក្រុម​ចាញ់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​​ថ្ងៃ​សៅរ៍ ទី១៧​ ខែ​កុម្ភៈ​ ទាំង​ពីរ​ត្រូវ​ប្រកួត​ដណ្ដើម​យក​លេខ ៣​

ក្រុម​ឈ្នះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃសៅរ៍​ ទី១៧​ ខែកុម្ភៈ​ ទាំងពីរ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​លេខ ១

អត្ថបទដែលជាប់ទាក់ទង