លោកគ្រូក្រាក់ សម្ភស្សសរសើរក្បាច់កីឡាករម្នាក់នេះដែរត្រៀមប្រកួតខ្សែក្រវ៉ាត់នៅសប្តាហ៏នេះ

អ្នកលេងស្មងដែកស្រែកទារព្រលឹងលោកគ្រូ ក្រាក់ សម្ភស្ស សរសើរអ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ថាមានក្បាច់ប្រកួតដ៏ល្អ ដែលដៃគូប្រើកម្លាំងបាយពិបាកយកឈ្នះខ្លាំងណាស់ ខណៈដែលថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បឺត សង្ឃឹម ត្រូវទល់នឹងជើងខ្លាំងថៃយូធិន ដើម្បីដណ្តើមខ្សែក្រវាត់WBC នៅឯប្រទេសអូស្រ្តាលី។

លោកគ្រូ ក្រាក់ សម្ភស្ស បានលើកឡើងថា ក្នុងចំណោមកីឡាករគុនខ្មែរទាំងអស់ លោកសម្លឹងឃើញតែ បឺត សង្ឃឹម គឺជាកីឡាករម្នាក់មួយរូបដែលមានក្បាច់ប្រកួតល្អកម្រមាន ខណៈលោកថា កីឡាករដែលល្អក្បាច់បែបនេះ នឹងមិនងាយឱ្យដៃគូប្រើកម្លាំងបាយយកឈ្នះបានងាយៗនោះទេ ព្រោះលោកថាកីឡាប្រើក្បាច់ គឺចំណេញកម្លាំង។

គួរបញ្ចាក់ថាអ្នកលេងចិត្តសាស្រ្ត បឹត សង្ឃឹម មានភារកិច្ចធំមួយនៅប្រទេសអូស្រ្តាលី ដើម្បីដដណ្តើមខ្សែក្រវាត់WBC ជាមួយកីឡាករយូធិន ដែលជាលំដាប់ថៃមួយរូប ដែលអ្នកតាមដានស្គាល់ថាជាកីឡាកររឹង និងល្អជង្គង់ណាស់។ ប៉ុន្តែយ៉ាងណា បឺត សង្ឃឹម ក៏បានសំងំហ្វឹកហាត់ត្រៀមជាច្រើនថ្ងៃដែរ ដោយត្រូវបានអ្នកគាំទ្រទុកចិត្តថា នឹងអាចស្ពាយខ្សែក្រវាត់ WBC ដំបូងដែរកីឡាករកម្ពុជាត្រូវមានឪកាសក្នុងការដណ្តើម៕

អត្ថបទ៖ លឺម៉េង

អត្ថបទដែលជាប់ទាក់ទង