ចាន់ វាសានាចិញ្ចឹមចិត្តចង់ជាប់ជម្រើសជាតិបាល់ទះនាពេលខាងមុននេះ

កីឡាករជំនាញដេញបាល់លឿនរបស់ក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ចាន់វាសានា បានប្រាប់ឲ្យដឹងថា រូបគេក៏ចង់ជាប់ជម្រើសជាតិផងដែរ សមត្ថភាពរបស់គេមិនចាញ់កីឡាករនៅក្នុងស្រុកប៉ុន្មានទេដោយរូបគេមួយរយះចុងក្រោយនេះវាសានាតែងតែធ្វើបានល្អក្នុងការប្រកួតពានរង្វាន់”តេជោលីគ” រដូវកាល ២០២៣~២០២៤។

នៅពេលសួរថា តើវាសនាចង់ជាប់ជម្រើសជាតិដែរ ឬទេ? បើមើលទៅលើសមត្ថភាពនិងកម្ពស់ទាបបែបនេះក្នុងនាមជាកីឡាករដេញបាល់លឿន? កីឡាករមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះបានប្រាប់ថា៖«បាទបងខ្ញុំចង់ជាប់ជម្រើសេជាតិបង តែក្នុងពេលនេះមានតែហ្វឹកហាត់ នឹងប្រកួតអោយខ្លាំងសិនដើម្បីអោយខាងសហ័ពន្ធចាប់អារម្មណ៏រូបខ្ញុំ»។

គួរបញ្ចាក់ថាកីឡាករដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ថ្វីបើរូបគេមិនទាន់មានឱកាសជាប់ជម្រើសជាតិពិតមែន ប៉ុន្តែបច្ចុប្បន្ន ចាន់វាសានានៅតែខិតខំអោយល្អជាងមុននៅក្នុងក្លឹបរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីមានឪកាសជាប់ជម្រើសជាតិដូចអ្វីដែរខ្លួនប៉ងប្រាថ្នា។

 

 

 

អត្ថបទដែលជាប់ទាក់ទង