ខឹម សុវណ្ណដារ៉ា របស់ក្លឹបវិសាខាមានការខកចិត្តជាខ្លាំងចំពោះរបួសរបស់ខ្លួន

កីឡាករជំនាញដេញបាល់លឿនរបស់ក្លឹបវិសាខា ខឹម សុវណ្ណដារ៉ាបានរបួសដាច់សរសៃជង្គង់ ACL ដាច់ទ្រនាប់ជង្គង់ និងរហែកសរសៃជង្គង់ឆ្វេងទាំងសងខាង ត្រូវសម្រាកព្យាបាលអស់មួយរយៈធំ​គឺប្រហែលជាមួយឆ្នាំធំ។

ជាការពិតណាស់របួសរបស់កីឡាករជម្រើសជាតិកម្ពុជារូបនេះមានបញ្ហារបួសកំឡុងពេលហ្វឹកហាត់នៅឯប្រទេសចិន។ លីប្រ៉ូសុវណ្ណដារ៉ា បញ្ជាក់ច្បាស់ៗថា៖ «ទំនាក់ទំនងនិងបទពិសោធន៍បស់គាត់ដូចតែខ្ញុំចឹង។ គាត់ស្និទ្ធដូចតែគ្នាហ្នឹង គាត់ដឹកនាំក្រុមបានល្អ លេងជាក្រុមស្ដាប់គ្នា គាត់ល្អ»។

គួរបញ្ជាក់ថា តំណែងលីប្រូរបស់ សុវណ្ណដារ៉ា ត្រូវជំនួសដោយ សេង គីមហាប់ បន្ទាប់ពីកីឡាកររូបនេះបានមានរបួសដាច់សរសៃ ACL ជង្គង់ ដាច់ទ្រនាប់ជង្គង់ និងដាច់សរសៃជង្គង់ឆ្វេងសងខាងដែរត្រូវសម្រាករយះពេលធំតែម្តង។ អំឡុងពេលបោះជំរុំហាត់នៅប្រទេសចិន ក្រោយចប់ការប្រកួតកីឡា 2022 Asian Games។ គេបានវះកាត់កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នគេបានននឹងកំពុងសម្រាកព្យាបាលរបួស។

ស្នាដៃរបស់ដារ៉ាកីឡាករដែលជួយឱ្យកម្ពុជាទទួលបានមេដាយសំរិទ្ធនៅ SEA Games លើក៣១នៅប្រទេសវៀតណាម និងមេដាយប្រាក់នៃព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២នៅឯទឹកដីកម្ពុជា។

 

អត្ថបទដែលជាប់ទាក់ទង