ព្រះនាងតូច នរោត្តម ជេនណា ប្រើជីវិតបែបរាស្រ្តសាមញ្ញាចម្អិនម្ហូប បែបស្រុកស្រែ ជាមួយអ្នកផលិតមាតិកាកញ្ញា ស្រីផាច
កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ព្រះនាងតូច នរោត្តម ជេនណា បានយាងទៅជួបជាមួយគ្នាអ្នកផលិតមាតិកាវាចារដឺនដ៏ឆ្នើមគឺកញ្ញា ឆម ស្រីផាច នៅទីតាំងដែលអ្នកផលិតមាតិការូបនេះតែងតែ
ធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមនាពេលកន្លងមក ក្នុង ភូមិពង្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះ ព្រះនាងតូច នរោត្តម ជេនណា ក៏បានប្រើជីវិតបែបរាស្រ្តសាមញ្ញាចូលទៅចម្អិនម្ហូបអាហារ បែបស្រុកស្រែជនបទជាមួយកញ្ញា ស្រីផាច ក្នុងមុខម្ហូបនំបញ្ចុកសម្លរប្រហើរផងដែរ ។
ទន្ទឹមគ្នានេះដែរ ព្រះនាងតូច ក៏បានសរសើរទៅដល់ ស្រីផាច ដែលមានស្នាដៃល្អ និងខំតខំរិះរកមាតិកាល្អៗជាច្រើន ដែលបានចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយមុខម្ហូបខ្មែរដ៏សំបូរបែបនាពេលកន្លងមក ៕