ក្រុមជម្រើសជាតិនារី នឹងត្រូវប្រកួតទី២របស់ខ្លួននៅថ្ងៃស្អែកនេះ

វិញ្ញាសាបាល់ទាត់ផ្នែកនារីក្រោយបានឆ្លងកាត់ការប្រកួតចំនួនមួយប្រកួតរួចមកក្រុមជម្រើសជាតិ វៀតណាម ជាងអ្នកឈរកំពូលតារាងក្នុងពូលA និង ថៃ ជាអ្នកឈរលេខមួយសម្រាប់ពូលB ជាបណ្តោះអាស្ននដូចគ្នា។

សម្រាប់ការប្រកួតទី២ នេះ នឹងធ្វើនៅលើទីតាំង ២ផ្សេងគ្នា សម្រាប់ការប្រកួតក្នុងពូលA នឹងធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់ មានការប្រកួតរវាងក្រុមជម្រើសជាតិមីយ៉ានម៉ា និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិ ម៉ាឡេសុី នៅវេលា ម៉ោង៤:០០នាទីតទៅ សម្រាប់ការប្រកួតទី២ វិញ ក្រុមជម្រើសជាតិវៀតណាម និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន នៅវេលាម៉ោង៨:០០នាទី។ ចំពោះនៅកីឡដ្ឋាន ស្មាត អ អេស អិន មានការប្រកួតសម្រាប់ពូលB គឺក្រុមជម្រើសជាតិថៃ និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឡាវ នៅរសៀវម៉ោង ៤:០០នាទី ការប្រកួតទី២ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិថៃ នៅវេលាម៉ោង ៨:០០នាទីតទៅ។

 

ចំណែកសំបុត្រចូលទស្សនាការប្រកួតនេះ នឹងដាក់ចែកជូនបងប្អូន តាមកីឡដ្ឋាននីមួយៗ ចាប់ពីម៉ោង ១:០០ ស្អែកថ្ងៃត្រង់តទៅ៕

អត្ថបទដែលជាប់ទាក់ទង