ដំណឹងល្អសម្រាប់អ្នកចូលចិត្តអានសៀវភៅ ! ងាយៗគ្រាន់តែយកដបប្លាស្ទិកចំនួន ១០ ដបគឺអាចប្តូរយកសៀវភៅអានបានមួយក្បាល

លោក សាន ដារ៉ាវីដ គឺជាយុវជនសំរាមដែលបានបើកសាលាបង្រៀនក្មេងៗដោយឥតគិតថ្លៃ ​និងបានចាប់ផ្ដើមធ្វើយុទ្ធនាការថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ និងបានជាប្រយោជន៍សម្រាប់បរិស្ថាន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅដែលអាចទៅយកសៀវភៅអានបានដោយងាយៗ គ្រាន់តែយកដបប្លាស្ទិកចំនួន ១០ ដបទៅប្ដូរបានសៀវភៅអានបានមួយក្បាលវិញភ្លាមៗ ។​​

ចំពោះយុទ្ធនាការមួយនេះដែរ គឺជាគំរូដ៏ល្អមួយសម្រាប់បងប្អូនសាធារណជន ឱ្យចេះញែកសំរាមបានត្រឹមត្រូវ និងចំណេញថវិកាក្នុងទិញសៀវភៅអាន ដោយទទួលបានទាំងចំណោះដឹង ស្អាតទាំងបរិស្ថាន បើបងប្អូនមានបំណងចង់យកដបប្លាស្ទិកទៅប្តូរសៀវភៅ អាចចុចចូល Link តេឡាក្រាមខាងក្រោមនេះ https://t.me/+5xQmoYATSn4xMWM1 ដើម្បីដឹងពីពេលវេលាម៉ោងបើក និងចម្ងល់ផ្សេងៗបន្ថែមទៀត ។​

ជុំវិញយុទ្ធនាការ១០ ដបបប្លាស្ទិកប្ដូរបានសៀវភៅអានបានមួយក្បាលនេះដែរ លោក សាន ដារ៉ាវីដ ក៏បានស្នើឱ្យបងប្អូរជួយគាំទ្រផ្នែកស្បៀងផង ព្រោះនៅមួយរយៈនេះត្រូវប្រើអង្ករអស់ច្រើន ដោយដឹកយកទៅឱរ៉ាល់ផង និងចែកអាណាព្យាបាលសិស្សហូបផង ដាំឱ្យសិស្សហូបផង ខណៈពេលនេះគឺពួកលោកទៅមុខលែងចង់រួចហើយ ៕

អត្ថបទដែលជាប់ទាក់ទង