ក្តីសង្ឃឹមរបស់ចាន់វាសនាជាប់ជម្រើសជាតិបាល់ទះអាចនឹងក្លាយជាការពិតហើយ

កីឡាកររបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាន់ វាសនា ដែលកំពុងបង្ហាញភាពលេចធ្លោរក្នុងព្រឹត្តិការណ៍ តេជោលីគ។ វាសនាបានជួយអោយក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានលេខ ៣ក្រោយយកឈ្នះក្លឹបសមាគមបាល់ទះក្រសួងមហាផ្ទៃក្នុងលទ្ធផល ៣-២ ដែលជាហេតុលោកគ្រូបង្វឹកក្លឹបបាល់ទះវិសាខា គាំ ស៊ាងហ៊ីនចាប់ចិត្តស្មាត់រូបនេះ។

ជាការពិតណាស់លោកគ្រូ គាំ ស៊ាងហ៊ីនរបស់វិសាខាបាននិយាយថា៖” ម្ចាស់អាវលេខ២០រូបនេះអាចចូលរួមបានដោយសារគេនៅវ័យក្មេងមានភាពវ័យឆ្លាតក្នុងការផ្តាច់បាល់លឿនៗ ហើយចំណែកកម្ពស់អាចប្រកួតប្រជែងជាមួយគេបាន លោតល្អ ចេះកែបាល់ គ្រាន់តែនៅមានចំណុចខ្វះខាតបន្តិចបន្តួចត្រូវរៀនសូត្របន្ថែម។

គួរបញ្ចាក់ថាកីឡាករដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ថ្វីបើរូបគេមិនទាន់មានឱកាសជាប់ជម្រើសជាតិពិតមែន ប៉ុន្តែបច្ចុប្បន្ន ចាន់វាសានាដមានឪកាសជាប់ជម្រើសជាតិដូចខ្លួនប៉ងប្រាថ្នាហើយ។

 

អត្ថបទដែលជាប់ទាក់ទង