លែងបារម្ភហើយ ! អ្នកមានស្វាយកែវរមៀតលក់អត់ចេញ អាចយកទៅលក់នៅសហគមន៍ពន្លកថ្មី ខេត្តកំពង់ចាមបាន

សង្កេតឃើញថានៅថ្មីៗនេះ មានបងប្អូនប្រជាកសិករខ្មែរជាច្រើនបានត្អូញត្អែរពីបញ្ហាទីផ្សារស្វាយកែវរមៀតលក់មិនចេញ ដែលជាបញ្ហាដ៏ធំមួយរបស់បងប្អូនប្រជាកសិករ ប៉ុន្តែសូមបងប្អូនកុំមានការព្រួយបារម្ភអី ព្រោះឥឡូវមានអ្ន​កចាំទទួលទិញហើយដែលមានទីតាំងនៅសហគមន៍មួយក្នុងខេត្តកំពង់ចាម ។

បើយោងតាមរយៈការលើកឡើងរបស់គណនី Facebook ឈ្មោះ «សហគមន៍កសិកម្មពន្លកថ្មី-ស្រុកកងមាស » បានលើកឡើងថា មានទទួលទិញស្វាយកែវរមៀត ពីបងប្អូនប្រជាកសិករ ទាំងអស់ដើម្បីនាំចេញទៅក្រៅប្រទេស នឹងនាំចូលរោងចក្រ ផលិតដំណាប់នៅប្រទេសកម្ពុជាយើងទីតាំង នៅភូមិ ដំណាក់ជ្រៃ ឃុំ ពាមជីកង ស្រុក កងមាស ខេត្ត កំពង់ចាម ។

ដោយបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ
លោក ជួនម៉ាច 071 535 0059/ 012 21 41 59
លោក អននី 097 398 7437
លោក គុណសុខគឿន 088 572 5266
លោក ហុក ម៉េងហុង 097 389 4981 ៕​

អត្ថបទដែលជាប់ទាក់ទង