ដំណឹងល្អសម្រាប់កសិករ ! ស្វាយខ្មែរកំពុងតែផ្ទុះការគាំទ្រខ្លាំងនៅជប៉ុន ដែលយកទៅផលិតជាភេសជ្ជៈមានរសជាតិឆ្ងាញ់ជាប់ចិត្ត
នៅថ្មីៗនេះមានម្ចាស់គណនី Facebook មួយឈ្មោះ Sem Na Vy បានចែករំលែកជាមួយដំណឹងដ៏ល្អមួយសម្រាប់កសិករដាំផ្លែស្វាយ ដោយអ្នកស្រីបានឲ្យដឹងថា ផ្លែស្វាយរបស់ខ្មែរយើងកំពុងតែត្រូវប៉ាន់ខ្លាំងនៅប្រទេសជប៉ុន ដែលបានយកផ្លែស្វាយទៅកែច្នៃធ្វើជាភេសជ្ជៈ មានរសជាតិឆ្ញាញ់ជាប់មាត់ ព្រមទាំងមានដាក់លក់នៅតាមបណ្ដាម៉ាតនានា នៅប្រទេសជប៉ុនគឺពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនជប៉ុន និងបងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុន រហូតដល់ដាច់ពីស្កុត និងបានក្លាយទៅជារបស់ដែល ពិបាកក្នុងស្វែងរកទិញទម្រាំតែបាន។
អ្នកស្រីក៏បានបន្តឲ្យដឹងទៀតថា កន្លងទៅខាងក្រុមហ៊ុនបានមកពិភាក្សាជាមួយអ្នកស្រី ដើម្បីរកវីធីសាស្រ្តយកស្វាយខ្មែរមកប្រទេសជប៉ុនឲ្យបានកាន់តែច្រើន ព្រោះគេត្រូវការ ការជ្រុំជ្រែងពីស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យស្វាយខ្មែរយើងលេចធ្លោជាងប្រទេសថៃនិងហ្វីលីពីន ដោយសារស្វាយខ្មែរមានរស់ជាតិឆ្ងាញ់ជាងប្រទេសជិតខាងដាច់ ។
អ្នកស្រីបានបន្ថែមទៀតថា កាលពីឆ្នាំមុនឆ្នាំក្រុមហ៊ុនជប៉ុនបាននាំស្វាយខ្មែរមកជប៉ុនចំនួន ២០០ តោន ហើយឆ្នាំថ្មីនេះគេមានគំរោងនាំចូលប្រទេសជប៉ុនចាប់ពី៣០០តោន ទៅ៥០០តោន ឬច្រើនជាងនេះទៅទៀត ប្រសិនជាអាចទទួលបានការសហការណាមួយពីប្រទេសខ្មែរ ៕