មកដឹងអំពីតម្លៃប្រេងឥន្ធនៈ ដែលចេញលក់ចាប់ដើមខែធ្នូ រហូតដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣


កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពី តម្លៃលក់រាយនៃប្រេងឥន្ធនៈថ្មី ក្នុងឆ្នាំ ២០២៣ នេះ និងជូនជាព័ត៌មានទៅដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាឲ្យបានជ្រាប់ជាដំណឹងផងដែរ ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លាក្នុង ១ លីត្រ ។

ដូច្នេះសម្រាប់តម្លៃលក់រាយប្រេងឥន្ធនៈថ្មី នៅតាមស្ថានីយ៍គិតចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃ ៤ ៣០០៛ ក្នុង ១ លីត្រ ជាប្រភេទសាំងធម្មតា និង ៤ ៣០០៛ ក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូតតែប៉ុណ្ណោះ ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

 

អត្ថបទដែលជាប់ទាក់ទង