រថភ្លើងទិញមកពីជប៉ុនបានរត់សាកល្បងហើយ នឹងដាក់ដំណើរការជាផ្លូវការបន្ទាប់ពីរត់សាកល្បងរាល់ថ្ងៃរលូនគ្មានបញ្ហា
រថភ្លើងដែលទិញមកពីប្រទេសជប៉ុនបានរត់សាកល្បងហើយ ដោយមានខ្សែចេញពីភ្នំពេញទៅខេត្តតាកែវ ខេត្តកំពត និងក្រុងព្រះសីហនុ ដែលរត់ក្នុងល្បឿង 80km/h ថេរ ចំពោះគុណសម្បត្តិនៃរថភ្លើងនេះគឺ អ្នកដំណើរជិះខាងក្នុងដោយមិនមានការរលាក់ ធ្វើដំណើរដោយផាសុខភាព និង ត្រជាក់ស្រួល ថែមទាំងអាចគយគង់ទេសភាពតាមជនបទ ស្រុកស្រែ ចំការព្រៃភ្នំ ដែលជាចំណីភ្នែកដ៏គួរឲ្យទាក់ទាញ ហាក់ដូចបានជួយឲ្យភ្ញៀវកំពុងតែធ្វើដំណើរនៅលើរថភ្លើង បានរំសាយទុក្ខកង្វល់ទាំងឡាយផងដែរ ។
ចំពោះការដាក់ដំណើរការជាផ្លូវការរថភ្លើងដែលទិញមកពីប្រទេសជប៉ុននេះ នឹងដាក់ឲ្យដឹកអ្នកដំណើរនៅពេលឆាប់ៗខាងមុខនេះ ករណីការរត់សាកល្បងរាល់ថ្ងៃនេះមានភាពរលូន គ្មានបញ្ហាទៅតាមស្ដង់ដារផ្លូវដែកកម្ពុជា បន្ទាប់ពីរៀបចំប្រព័ន្ធកង់ និងហ្វ្រាំងស្របតាមផ្លូវដែកកម្ពុជា ។
ជាមួយគ្នានោះសូមអ្នកដំណើរទាំងអស់រក្សាអនាម័យទាំងអស់គ្នា កុំបរិភោគចំណីអាហារណាដែលភាយក្លិនក្នុងម៉ាស៊ីនត្រជាក់ ព្រោះអាចធ្វើឲ្យប៉ះពាល់អ្នកដំណើរផ្សេងៗទៀតនៅក្នុងរថភ្លើង និងចាំបាច់ទុកដាក់សំរាមរបស់បងប្អូនបានត្រឹមត្រូវ បន្ថែមពីនោះគឺមិនអនុញ្ញាតចំពោះបងប្អូនដែលមានដៃប្រឡាក់យកប៉ះ ឬជូននៅកៅអីអង្គុយ និងបវិវេណកនៅក្នុងរថភ្លើងនោះទេ ៕
ប្រភព ៖ Cambodia Development Projects