កម្ពុជាចុះហត្ថលេខា ជាមួយ លេខាធិការដ្ឋានគោលនយោបាយ អាវកាសជាតិ (NSPS) ស្តីអំពី «កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល»

កាលថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការណ៍ រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន។

ការអនុវត្តគម្រោងស្តីពី «កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល» សម្រាប់ការប្រើប្រាស់សេវាកំណត់ទីតាំងជាក់លាក់តាមរយៈផ្កាយរណប QZSS ដោយពុំចាំបាច់ប្រើប្រាស់សេវា Internet ដែលបច្ចុប្បន្នត្រូវបានចែកចាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លើសពីនេះទៅទៀត ក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រសួង ក៏ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេស ជប៉ុន ផងដែរ៕

ប្រភពរូបភាព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

អត្ថបទដោយ៖ sikuses

អត្ថបទដែលជាប់ទាក់ទង