ផ្ទុះការតវ៉ាខ្លាំង! ក្នុងជំនួបរវាងបឹងកេតនឹងអាយអេសអាយក្នុងការកាត់ក្ដីរបស់អាជ្ញាកណ្ដាលកាលពីយប់មិញ

នៅក្នុងជំនួបដ៏ជក់ចិត្តនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣-២០២៤ លើកទី១៧ ពានថ្នាក់ជាតិ វគ្គ១/៤ផ្តាច់ព្រ័ត្រ ជើងទី០២ រវាងក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យយើងសង្កេតឃើញថា មានការវែកញែកនៅលើបណ្តាញសង្គមយ៉ាងខ្លាំងពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោកអាជ្ញាកណ្ដាលកាត់សេចក្តីលើទីលាននាការប្រកួតខាងលើនេះ។

ជាក់ស្តែង នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើជុំវិញបញ្ហានេះ គ្រូបង្គោលរបស់ក្រុមបាល់ទាត់បឹងកេតលោកគ្រូ ហុង ផេងហាក់មិនសប្បាយចិត្តនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលនៅលើទីលាន និងបានសំណូមពរអោយពួកគេព្យាយាមកាត់ក្ដីដោយតម្លាភាពពីសំណាក់អាជ្ញាកណ្ដាល។ ក្រោយរូបលោកទទួលបានកាតក្រហមភ្លាមៗនៅនាទី ៤៥+៥ បន្ទាប់ពីមានចេតនាពន្យាពេលការប្រកួត ដោយទាត់បាល់ទី២ ចូលក្នុងទីលាន បង្អាក់ដំណើរការលេងបាល់លឿន របស់ក្លិប ISI ដង្កោសែនជ័យ និងធ្វើឲ្យក្រុមការងារគ្រូបង្វឹក របស់បឹងកេតធ្វើការតវ៉ាមួយប្រាវយ៉ាងខ្លាំង រហូតដល់លោកអាជ្ញាកណ្ដាលផ្តល់កាតលឿងដល់ក្រុមការងារគ្រូជំនួយតែម្ដង ចំណែកកីឡាករ ជា វាសលីក៏ទទួលបានកាតលឿងៗពីរដងរហូតបានទទួលកាតក្រហមផងដែរ។ សម្រាប់ការប្រកួតខាងលើ លោក ជា សាមាឌី ជាអាជ្ញាកណ្ដាលកាត់សេចក្តីនៅលើទីលាន។

គួរជម្រាបផងដែរថា នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ ក្រុមបឹងកេត បានយកឈ្នះលើក្រុមអាយអេសអាយ ដោយបញ្ចប់លទ្ធផល ៤-២ នៅឯកីទ្បដ្ឋានAiA Stadium KHM Park កាលពីយប់មិញ ហើយនេះជ័យជម្នះជើងទីពីរផងដែរ។ លទ្ធផលនេះបានធ្វើឲ្យក្រុមបឹងកេតបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣-២០២៤ លើកទី១៧

អត្ថបទដែលជាប់ទាក់ទង