តើលោក កាំង សេនអាចបង្ហាញខ្លួនជាកីឡាករសម្រាប់ប្រកួតលីគកំពូលក្នុងឆ្នាំ២០២៣ នេះឬទេ?
សម្រាប់រដូវកាលថ្មីនេះលោកនៅតែបន្តចូលរួមលេងក្នុងនាមជាខ្សែប្រយុទ្ធ ពាក់អាវលេខ៩ នឹងមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ក្លឹបអាយអេសអាយ ដង្កោសែនជ័យរបស់លោកផ្ទាល់។ លើកពីនេះលោកក៏ជាកីឡាករដែលមានអាយុច្រើនជាងគេផងដែរសម្រាប់ពានរង្វាន់ Cambodia Premier League នៅរដូវកាលនេះ។ កីឡាករ កាំង សេន ប្រធានក្លិបអាយអេសអាយ ដង្កោសែនជ័យ ចង់បង្ហាញខ្លួនក្នុងលីគទល់នឹង ព្រះខ័នរាជស្វាយរៀង ស្អែកនេះផងដែរ។
ជាការពិតណាស់លោក កាំង សេន បានប្រាប់សាព័ត៌មាន Media 365 Daily Sport ក្នុងកម្មវិធីសន្និសីទកាសែតថា៖”ការជួបជាមួយ ព្រះខ័នរាជស្វាយរៀងនៅថ្ងៃនេះវាជាឪកាសពិសេសមួយសម្រាប់រូបខ្ញុំផ្ទាល់ ដូចដែរបងប្អូនបានដឹងហើយថារូបខ្ញុំមិនមែនជាកីឡាករអាជីពអ្វីនោះទេ ខ្ញុំគឺមានតែខិតខំខ្លួនឯងដើម្បីទៅលេង league 2 បាន។ ហើយចំពោះរបួសរបស់ខ្ញុំមួយនេះខ្ញុំមានតែពង្រឹងជើងអោយខ្លាំង អោយល្អជាងមុនក្នុងការលេងលីគកំពូលកម្ពុជា។ ខ្ញុំសង្ឃឹមបានបង្ហាញខ្លួនទល់នឹងហ្គេមជាមួយស្វាយរៀងតែសុីសងលើលោកគ្រូតែប៉ុណ្នោះ”។
គួរជម្រាបថាលោក កាំង សេន គឺជាប្រធានក្លឹប និងកីទ្បាករ របស់ក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យ។ បច្ចុប្បន្ននេះក្លឹប ISI ដង្កោសែនជ័យ កំពុងស្ថិតនៅលេខរៀងទី ៥ ដែលមាន ៣១ ពិន្ទុក្នុងដៃ នៃតារាងបាល់ទាត់លីគកំពូលបាល់ទាត់កម្ពុជា Cambodia Premier League ក្នុងសប្តាហ៍ទី ២២ នារដូវកាល ២០២៣-២០២៤។