WOW! ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជា នៅតែបន្តភាពខ្លាំងរបស់ខ្លួនក្នុងពីរប្រកួតដំបូង

ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជា នៅតែបន្តឈ្នះមិនអោយគូប្រកួត តដៃរួចក្នុងការប្រកួតទាំងពីលើក ពោលគឺ ការប្រកួតទី ១ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិបាល់ទះ សិង្ហបុរី ដោយ កម្ពុជា យកឈ្នះ សិង្ហបុរី ក្នុងលទ្ធផល ៣-០។ ការប្រកួតទី ២ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិបាល់ទះហ្វីលីពីន ក្នុងនោះកម្ពុជា ក៏បានយកឈ្នះ ហ្វីលីពីន ៣-០ បន្តទៀតផងដែរ។

ពិតណាស់ ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជា និងក្រុមជម្រើសជាតិបាល់ទះក្នុងសាល ឥណ្ឌូនេស៊ី បានដឹកដៃគ្នាកក់កៅអីទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ក្នងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រួចទៅហើយ។ ដោយក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ក៏ធ្វើបានយ៉ាងល្អ ក្នុង ២ប្រកួតដំបូងរបស់ខ្លួន ដោយបានយកឈ្នះទៅលើក្រុមជម្រើសជាតិ ហ្វីលីពីន ៣-០ និងក្រុមជម្រើសជាតិ សឹង្ហបុរី ៣-០ ដូច្នេះទាំងក្រុមជម្រើសជាតិ កម្ពុជា និងក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី កំពុងតែរង់ចាំអ៊ុតមើលលទ្ធផលក្រុមដែលឡើងមកពីពូលB។

គួបញ្ជាក់ថា ក្រុមជម្រើសជាតិ កម្ពុជា នៅសល់មួយប្រកួតក្នុងដៃទៀត នៅក្នុងពូលA ដែលជាការប្រកួតចុងក្រោយ ដោយនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩ៈ៣០នាទី ទីតាំនៃការប្រកួតស្ថិតនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។ ហើយសម្រាប់ការប្រកួតវគ្គពាក់កណ្តាផ្តាច់ព្រ័ត្ត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង