Legend កែវសុខផេងអាចនឹងត្រឡប់មកទីលានសារជាថ្មីវិញហើយក្រោយចូលនិវត្តន៍មួយរយះ

អ្នកចាត់ការទូទៅរបស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​លោក កែវ សុខង៉នបានហ៊ាន​ផ្តល់កុងត្រា និង​​ប្រាក់​ខែ​ខ្ពស់​​ឲ្យ​អតីតខ្សែប្រយុទ្ធ​ កែវ សុខផេងដែលជាប្អូនប្រុសរបស់ខ្លួនអោយត្រឡប់​​មក​កាន់​​អាជីព​បាល់ទាត់​ជា​មួយ​ភ្នំពេញ​ក្រោនសារជាថ្មីម្តងទៀត។

លោក កែវ សុខង៉នបាននិយាយក្នុងបណ្តាញសង្គមរបស់រូបលោកថា៖«បើ​ឥឡូវមក​ក្រោន​ ខ្ញុំ​នឹង​ផ្ដល់​កុងត្រា​​ឲ្យ​គាត់​២​ឆ្នាំ​ ប្រាក់​បៀវត្តន៍ 4k (៤​ពាន់​ដុល្លារ) គោរព​និង​ផ្ដល់​អ្វី​ដែល​គាត់​លះ​បង់​កន្លង​មក​។ គាត់​ជួយ​ជម្រើស​ជាតិ​កម្ពុជា​យើង​ច្រើន​ណាស់»។

គួរបញ្ជាក់ថាម្ចាស់អាវលេខ ១០ សុខផេងបានប្រកបអាជីពលើក​ដំបូង​គឺ បឹងកេត ពី​ឆ្នាំ​ ២០១២ ដល់ ២០១៥ ក្លិប​នេះ​ រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​​ឆ្នាំ​២០១២ បន្ទាប់​មក សុខផេង បាន​ផ្លាស់​ទៅ​​​ក្លឹប​ភ្នំពេញ​ក្រោន ពី​ឆ្នាំ​២០១៥ ដល់​ ២០១៧ រួចក៏មានឪកាសប្រកបអាជីពក្រៅស្រុកជាលើកដំបូងក្នុងឆ្នាំ​២០១៨ ប្អូន​ប្រុស​បង្កើត​របស់ កែវ សុខង៉ន បាន​ផ្ទេរ​ទៅ​កាន់​ក្លិប​លីគ​កំពូល​​ម៉ាឡេស៊ី PKNP។ ក្នុងឆ្នាំ​២០១៨​ដដែល កែវ សុខផេង បាន​វិល​ត្រឡប់​​មក​កម្ពុជា​វិញ​ដោយ​បាន​ចូល​រួម​ជា​មួយក្លិប​វិសាខា។

ជាចុងក្រោយលោក កែវ សុខផេង អតីតជម្រើសជាតិកម្ពុជា និងជាខ្សែបម្រើប្រយុទ្ធវិសាខា បានសម្រេចចិត្តចូលនិវត្តន៍ កាលពីដើមខែមេសា ឆ្នាំ២០២៣ ដោយសារតែរបួសរាំរៃ។

អត្ថបទដែលជាប់ទាក់ទង