មកស្គាល់ក្រុមទាំង ៩ដែលត្រូវប្រកួតបាល់ទះ Wurkz Special Volleyball Cup នៅខេត្តសៀមរាប

ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 ក្នុងឆ្នាំ ២០២៤ ​នឹងត្រូវ​ចាប់​ផ្ដើមប្រកួតនៅ​មណ្ឌលទី២ គឺខេត្តសៀមរាបដែលជាទឹកដីដ៏ស្រស់បំព្រងដែល​មាន៩ក្រុម​ចូលរួមប្រកួត ដោយ​ចាប់ផ្តើមធ្វើ​ឡើង​នៅ​​ថ្ងៃសៅរ៍ ទី២ ខែមិនារហូតដល់ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ នៅទីតាំងតារាងបាល់ទះ ១៦៨ស្ពត។

មកស្គាល់ក្រុមចំនួនទាំង៩ នឹងចូលរួមការប្រកួតនៅមណ្ឌលសៀមរាប នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មានដូចជា៖

១. ក្លិបកីឡាបាល់ទះ យុវជនសៀមរាប
២. ក្លិបវិទ្យាល័យសម្តេចឪ
៣. ព្រះវិហារយូណៃធីត
៤. ក្រុមកីឡាបាល់ទះឃុំត្បែង
៥. ក្លិបកីឡាបាល់ទះ អាចារ្យលាក់
៦. ក្លិបកីឡាបាល់ទះលោកតាឌីព្រះវិហារ
៧. ស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ
៨. ក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)
៩. ស្នងការដ្ឋាន ន.ប ខេត្តសៀមរាប

គួរបញ្ជាក់ថាភូមិភាគទី១ គឺភូមិភាគបាត់ដំបងដែលយើងចាប់ផ្ដើមនៅថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មាននៅតាមបណ្ដាលខេត្តដូចជា កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ ដោយ​បាន​រកឃើញម្ចាស់ជើងឯកគឺ បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង

ចំណែកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ WURKZ SPECIAL VOLLEYBALL CUP 4×4 2024 មាន​ឧបត្ថម្ភផ្ដាច់មុខដោយ​ភេសជ្ជ:​ប៉ូវកម្លាំង WURKZ និង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទាំង​ការរៀបចំកម្មវិធី និងប្រាក់រង្វាន់ជាច្រើនផងដែរ។

អត្ថបទដែលជាប់ទាក់ទង