ផ្ទុះការវែកញែកខ្លាំង! ក្រោយមានវត្តមួយនៅខេត្តកំពង់ចាម បានសាងសង់កុដិតាមម៉ូដវីឡាដ៏ស្កឹមស្កៃ

បើយោងតាមរយៈការលើកឡើងរបស់គណនី Facebook មួយឈ្មោះ Srey Roth បានបង្ហោះរូបភាពកុដិថ្មីនៃវត្តគិរីសាលវ័ន ហៅវត្តថ្មី ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានរៀបរាប់ថា «ចៅអធិការវត្តអាចារ្យ​ គណៈ​កម្មការ​វត្តយ៉ាប់ៗ យូរៗទៅលែងស្គាល់តួនាទីរបស់វត្តអារាមអស់ហើយ… ឯណាទៅពាក្យដែលតែងតែនិយាយថាវត្តអារាមគឺជាឃ្លាំងផ្ទុកនៅវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរ?​ វត្តអារាមមុននឹងសាងសង់អ្វីមួយត្រូវគិតឲ្យគ្រប់ជ្រុងផង ។ កុដិនេះស្អាតហើយ ប៉ុន្តែនៅខ្វះស្កាយបារ ( Sky Bar) គួរ​បន្ថែម​ស្កាយបារផងដើម្បីទុកឲ្យចៅអធិការវត្តជប់លាងម្តងម្កាល។

ក្រោយបានឃើញកុដិដែលសាងសង់ដ៏ប្រណិតបែបនេះហើយ ស្រាប់តែផ្ទុះការវែកញែកជាច្រើននៅលើបណ្ដា្ដញសង្គម ដោយមានមតិខ្លះបានយល់ថា​ការសាងសង់កុដិបែបនេះគឺពិតជាស័ក្កិសមហើយ សមជាកន្លែងគោរពប្រតិបត្តិ ខណៈមានមតិខ្លះទៀតក៏បានយល់ថា ការសាងសង់កុដិបែបនេះ គឺជារចនាបទបែបបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌ និងប្រពៃណីខ្មែរ តាមទីវត្តអារាម ។

គួរបញ្ជាក់ផងដែរថា វត្តគិរីសាលវ័ន ហៅវត្តថ្មី ដែលស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំពិធីបុណ្យកាន់អង្គ ឆ្លងសមិទ្ធផងនានា ព្រមទាំងពុទ្ធាភិសេក បន្ទាប់ពីបានសាងសងកុដិតាមម៉ូដវីឡាដ៏ស្កឹមស្កៃមួយ ក្រោយចំណាយរយៈពេលជាច្រើនឆ្នាំទើបតែសាងសងរួច កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ ៕

ប្រភព ៖​Srey Roth

អត្ថបទដែលជាប់ទាក់ទង