ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ឡើងទៅឈរកំពូលតារាងក្រោយបំបាក់វិសាខា (ខ) យ៉ាងចាស់ដៃ

សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនៅតែជាក្រុមខ្លាំងបានឡើងឈរកំពូលតារាង ក្រោយយកឈ្នះ វិសាខា (ខ) ក្នុងលទ្ធផល ៥ទល់និង០ ក្នុងកីឡដ្ឋានព្រីនស៍ នៅសប្ដាហ៍ទី១៩ នៃការប្រកួត​ពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 រដូវកាលឆ្នាំ២០២៣-២០២៤ កាលពីម្សិលមិញនេះ។

ជាការពិតណាស់ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃតែងតែធ្វើបានល្អក្នុងពានរង្វាន់លីគទី២ដោយបំបាក់ក្លឹបបាល់ទាត់វិសាខា (ខ)យ៉ាងចាស់ដៃ។ កីឡាករសាន​ បូរ៉ាបានបើកការនាំមុខ​ ០-១​ នៅនាទីទី ១៩តែម្តង។ គ្រាប់ទី ២រកបានដោយ ហង់​ ពុទ្ធារ៉ា នៅនាទីទី ២៦ និងកីឡាករម៉ាត់​ សាក់រវីបានរកគ្រាប់បាល់ Hat-Trick នៅនាទីទី ៤៤,នៅនាទីទី ៦៣ និងនៅនាទីទី ៩០+២។

គួរបញ្ជាក់ថាក្រសួងមហាផ្ទៃកំពុងឈរនៅលេខរៀងទី ១ ដោយឆ្លងកាត់ ១៧ប្រកួត ឈ្នះ១០ ស្មើ ៤ ចាញ់ ៣ មាន ៣៤ពិន្ទុ ខណ:លេខ២ គឺក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ១៦ប្រកួត ឈ្នះ១០ ស្មើ ៣ ចាញ់ ៣ មាន ៣៣ពិន្ទុ តែនៅសល់១ប្រកួតតែប៉ុណ្នោះ។

អត្ថបទដែលជាប់ទាក់ទង