មកស្គាល់ក្រុមទាំង 10ដែលត្រូវប្រកួតបាល់ទះ Wurkz Special Volleyball Cup នៅខេត្តកំពង់ចាម

ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 ក្នុងឆ្នាំ ២០២៤ ​នឹងត្រូវ​ចាប់​ផ្ដើមប្រកួតនៅ​មណ្ឌលទី៣ គឺខេត្តកំពង់ចាមដែលជាទឹកដីដ៏ស្រស់បំព្រងដែល​មាន ១០ក្រុម​ចូលរួមប្រកួត ដោយ​ចាប់ផ្តើមធ្វើ​ឡើង​នៅសៅរ៍ទី០៩ និងថ្ងៃអាទិត្យ ទី១០ មីនា ឆ្នាំ២០២៤។ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ នៅ​សាល​បាល់​ទះ សាលាខេត្តកំពង់ចាម។

មកស្គាល់ក្រុមចំនួនទាំង១០ នឹងចូលរួមការប្រកួតនៅមណ្ឌលកំពង់ចាម នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មានដូចជា៖

១. ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម
២. ក្លិបបាល់ទះ ខេ.ស៊ី.រ៉ាយ
៣. ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ
៤. ក្លិបកីឡាយុជនមិត្តភាព
៥. ក្លិបកីឡាបាល់ទះ សាលាខេត្តកំពង់ចាម
៦. ស្នងការដ្ឋាន ន.ប ខេត្តរតនគិរី
៧. ក្លិបហង្សជ័យមានរិទ្ធ
៨. ក្លិបកីឡាបាល់ទះសេកុង
៩. ស្នងការដ្ឋាន ន.ប ខេត្តក្រចេះ
១០. ស្នងការដ្ឋាន ន.ប ខេត្តមណ្ឌលគិរី

ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 បាន​រក​ឃើញ​ម្ចាស់ជើងឯក​ភូមិភាគទី១ ខេត្តបាត់ដំបង បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង។ រីឯភូមិភាគទី២ គឺខេត្តសៀមរាប បាន​ទៅលើក្រុមក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)

អត្ថបទដែលជាប់ទាក់ទង