អេមបាត់! ព្រំ សំណាង ឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែរង់ចាំដៃគូដណ្តើមមេដាយតែម្ដង…
មិនបាច់ហត់ឬអស់កម្លាំងទេ ពេលនេះ ព្រំ សំណាង បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយ ដោយសារដៃគូប្រកួតរបស់គាត់អវត្តមាន គាត់រង់ចាំប៉ះកីឡាករ វៀតណាម ឬក៏កីឡាករ មីយ៉ាម៉ា ដែលឡើងមកប្រកួតប៉ុណ្ណោះ។
ពិតណាស់ ប្រសិនបើ កីឡាករគុនខ្មែរ ជម្រើសជាតិកម្ពុជា ព្រំ សំណាង ប្រកួតឈ្នះ មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នេះបាន ជាងកាត់សក់រូបនេះនឹងទទួលបានកាដូរផ្ទះថ្មីមួយល្វែង ពី Boostrong ផងដែរ។
កីឡាករ ព្រំ សំណាង ក៏បានបង្ហោះសារលើហ្វេសប៊ុកថា៖ ចាប់ឆ្នោតរួចហើយបងប្អូនឡើងវគ្គផ្តាច់ព្រ័ត្រ រង់ចាំតែ វៀតណាម ឬ ភូមា ប៉ុណ្ណោះ។ ខ្ញុំនឹងតស៊ូឱ្យដល់ទីបញ្ចប់ដើម្បីប្រទេសជាតិ គ្រួសារ និងបងប្អូនអ្នកគាំទ្រ។
គួបញ្ជាក់ថា សម្រាប់គីឡូ ៨១ កីឡាករ ព្រំ សំណាង បាទចាប់ឆ្នោត ចាំនៅវគ្គផ្តាច់ព្រ័ត្ររួចជាស្រេចហើយ ដោយសារប្រភេទគីឡូធ្ងន់បែបនេះ មានតែ ៣ ប្រទេសចូលរួមប៉ុណ្ណោះ។ ក្នុងនោះរួមមាន៖ កម្ពុជា វៀតណាម និង មីយ៉ាម៉ា៕