រកឃើញជើងឯកលេខ ១នៃមណ្ឌលកំពង់ចាមបានហើយគឺក្រុមបាល់ទះស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ

ជើងឯក​ពាន​៤​ស្មើ Wurkz Special Volleyball Cup 4×4 2024 នៅភូ​មិភាគទី៣ ​ក្នុង​ចំណោម​ភូមិភាគទាំង ៥បានរកឃើញហើយ គឺក្លិបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ ក្រោយឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាមនៅវគ្គផ្ដាច់ព្រ័ត្រ ២សិតទល់ ១ទទួលបានពាន ១និងប្រាក់រង្វាន់១១​លាន​រៀល​​។

ជាការពិតណាស់ក្រុមបាល់ទះស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ បានឡើងទៅម្ចាស់ជ័យ​លាភីលេខ ១ពួកគេនឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​នាពេលខាងមុខនេះ។

កម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មណ្ឌលសៀមរាប នៅតារាងបាល់ទះ ១៦៨ ស្ពត។ បានបញ្ចប់ទៅដោយជោគជ័យដោយមានក្រុមដូចជា៖

១. ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំទទួលបានទឹកប្រាក់រង្វាន់ចំនួន ១១​លាន​រៀល

២. ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាមទទួលបានទឹកប្រាក់រង្វាន់ចំនួន ៥លាន​រៀល
៣. ស្នងការដ្ឋាន ន.ប ខេត្តមណ្ឌល់គីរីទទួលបានទឹកប្រាក់រង្វាន់ចំនួន ២លាន​រៀល
៤. ក្លិបកីឡាយុវជនមិត្តភាពទទួលបានទឹកប្រាក់រង្វាន់ចំនួន ១លាន​រៀល

គួរបញ្ជាក់ថាមណ្ឌលភូមិភាគទី៤ គឺខេត្តព្រៃវែង ដែលមានកណ្ដាល ព្រៃវែង​និង​បណ្ដាលខេត្ត​ដែលមាន​ជាប់​ភូមិ​ផង​របង​ជាមួយ​នឹង​ព្រៃវែង។

 

អត្ថបទដែលជាប់ទាក់ទង