យុវជន សំរាម អំពាវនាវស្វែងរកជំនួញពីសប្បុរសជនឲ្យជួយបរិច្ចាគ សម្លៀកបំពាក់និងរបស់ប្រើប្រាស់ផ្សេងៗដល់ក្មេងៗដែលកំពុងខ្វះខាត
កាលពីថ្មីៗកន្លងទៅលោក សាន ដារ៉ាវីត ដែលអ្នករាល់គ្នាបានស្គាល់ថាជា យុវជន សំរាម បានចែញមកអំពាវនាវស្វែងរកជំនួញពីសប្បុរសជន ដើម្បីជួយដល់កុមារតូចៗដែលកំពុងខ្វះខាតខ្លាំងនៅសាលារៀនក្រីក្រនៅខណ្ឌដដ្កោ។
បើយោងតាមរយៈគនណី Facebook របស់យុវជនសំរាមបានសរសេររៀបរាប់ថា «បងប្អូនដែលមានសំលៀកបំពាក់ក្មេងចាស់ប្រុសស្រីចាស់ៗ ឈប់ប្រើអាច បរិច្ចាគមកយើងខ្ញុំបាន» ដោយរបស់អស់ទាំងនោះគឺសម្រាប់ជួយផ្គត់ផ្គង់ដល់ក្មេងៗដែលកំពុងខ្វះខាត និងជួបការលំបាកទាំងនេះស្ថិតនៅសាលាបង្រៀនក្មេងក្រីក្រដែលមាន ទីតាំងក្នុងភូមិក្រពើទ្រើមសង្កាត់រលួសខណ្ឌដង្កោរាជធានីភ្នំពេញ បន្ទាប់ពីការអំពាវនាវស្វែងរកជំនួញហើយនោះ ក៏មានសប្បុរសជនបានយករបស់ប្រើប្រាស់មួយចំនួនទៅបរិច្ចាគតាមរយៈលោក សាន ដារ៉ាវីត និងមានអ្នកត្រៀមចាំផ្ញើរបស់ប្រើប្រាស់មួយចំនួនទៀតមកកាន់សាលាផងដែរ ។
គួរបញ្ជាក់ដែរថា សម្រាប់បងប្អូនសប្បុរសជនដែលមានបំណងចង់បរិច្ចាគនូវរបស់ប្រើប្រាស់ផ្សេងៗ គឺអាចផ្ញើមកតាមក្រុមហ៊ុន វីរៈប៊ុនថាំ សាខាកួរស្រូវតាមលេខទូរស័ព្ទ 069216085 ឬ អាចយកមកផ្ទាល់ដែលមានទីតាំងនៅក្នុងបុរី កាំងម៉េង ៕