ក្រុមជម្រើសជាតិកម្ពុជាត្រូវកាឈ្នះដាច់ខាតដើម្បីឡើងទៅវគ្គបន្ត

ក្រុមគោព្រៃកម្ពុជា នឺងត្រូវប្រកួតជា មីយ៉ានម៉ា នៅថ្ងៃទី៧ ខាងមុខនេះនៅពហុកីឡដ្ឋានអូឡាំពិក។


ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ ២២ឆ្នាំ បានឆ្លងកាត់ចំនួន ២ ប្រកួតរួចមកហើយដោយមាន ៤ ពិន្ទុ នៅក្នុងដៃនឹងកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ នៅក្នុងពូល A ក្រុមគោព្រៃវ័យជម្ទង់របស់យើងត្រូវការ ៣ពិន្ទុជាចាំបាច់ក្នុងការប្រកួតបន្ទាប់ដើម្បីរក្សាកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត។ ក្នុងការប្រកួតទី១ កម្ពុជាធ្វើបានយ៉ាងល្អដោយបានយកឈ្នះទៅលើក្រុម ទីម័រខាងកើត ក្នុងលទ្ធផល ៤-០ ខណៈការប្រកួតទី២​ កម្ពុជាក៏មានឪកាស នាំមុខទៅលើ ហ្វីលីពីនមុន ប៉ុន្តែគួរអោយសោកស្តាយនៅចុងការប្រកួតក្នុងម៉ោងបន្ថែមក្រុម ហ្វីលីពីន បានតែតបាល់បញ្ចូលទី តាមស្មើវិញ និងបញ្ចប់ការប្រកួតដោយស្មើរគ្នា ១- ១ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ប៉ុណ្ណោះ។ ចំណែកឯក្រុម ជម្រើសជាតិមីយ៉ានម៉ា ក៏ឆ្លងកាត់ ២ ប្រកួតដូចគ្នានិង ឈរចំណាត់ថ្នាក់លេខ ៣ ដោយការប្រកួតចុងក្រោយរបស់គេចាញ់ ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-០។

គួរបញ្ចាក់ផងដែរថា ការប្រកួតចុងក្រោយរវាងក្រុមជម្រើសជាតិទាំង២ក្នុងឈុតយុវជនអាយុក្រោម២២ឆ្នាំគឺទទួលបានលទ្ធផលស្មើរគ្នា២ទល់២នៅក្នុងព្រឹត្តិការណ៍ សុីហ្គេម ឆ្នាំ ២០១៩ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង