ក្លិបដែលធ្លាប់ឈ្នះ Champions League នៅក្នុងទឹកដីរបស់ខ្លួន
ប្រិយមិត្តធ្លាប់គិតដែរឬអត់ថាមានក្លិបដែលមកពីប្រទេសម្ចាស់ផ្ទះអាចឈ្នះ Champions League នៅទឹកដីកំណើតរបស់ ហើយមានក្លិបណាខ្លះដែលអាចធ្វើបាន ប្រាកដណាស់ថាពិតជាមានប៉ុន្តែមានមិនច្រើនទេអញ្ចឹងមកស្គាល់ក្រុមទាំងនោះជាមួយគ្នា។
នៅក្នុងឆ្នាំ ១៩៦៨ក្លិបអង់គ្លេសទី១ដែលអាចធ្វើបានគឺ Manchester United អាចលើកពានរង្វាន់នេះបាននៅទឹកដីអង់គ្លេសក្នុងកីឡាដ្ឋាន Wembley ហើយ៤ឆ្នាំក្រោយមកក្នុងឆ្នាំ ១៩៧២ ជាជំនាន់ដែល Ajax កាន់កាប់ពិភពបាល់ទាត់ជាមួយនិងកីឡាករដ៏ល្បីឈ្មោះគឺ Johan Cruyff ហើយពួកគេបានឈ្នះ Champions League នៅក្នុងទីក្រុង Rotterdam ប្រទេសហូឡង់។ រីឯក្នុងឆ្នាំ ១៩៧៨ ហង្សក្រហម Liverpool ក៏ធ្វើបានដូច Man United ដូចគ្នាដោយបានឈ្នះពានរង្វាន់មួយនេះនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដោយបំបាក់ក្លិប Brugged ហើយក្នុងឆ្នាំ ១៩៩៦និង១៩៩៧ គឺជាពេលវេលាចុងក្រោយដែលមានក្លិបដែលអាចឈ្នះ Champions League ក្នុងនាមជាម្ចាស់ផ្ទះ។ ឆ្នាំ ១៩៩៦ Juventus បានបំបាក់ Ajax ដោយបាល់ប៉េណាល់ទីនៅក្នុងទីក្រុងរ៉ូម ហើយក្នុងឆ្នាំ ១៩៩៧ដែលជាឆ្នាំបន្ទាប់ Juventus ដដែលបានចាញ់ក្រុម Dortmund 3-1 នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ បន្ទាប់ពីពេលនោះមកមិនមានក្លិបមួយណាដែលអាចឈ្នះ Champions League ក្នុងទឹកដីរបស់ខ្លួនបានឡើយ Bayern Munich ស្ទើរតែធ្វើបានទៅហើយប៉ុន្តែពួកគេបានចាញ់ Chelsea ក្នុងឆ្នាំ2012។ ហើយក្នុងរដូវកាលនេះ Champions League គឺធ្វើឡើងនៅអង់គ្លេសដូច្នេះមានក្រុម 2ដែលអាចធ្វើវាបានក្នុងនោះមាន Arsenal និង Manchester City៕