ការពិតលោក Gagan Malik ដែលបានអញ្ជើញទៅវត្តរាជបូណ៌ក្រុងសៀមរាប និងលោកHimanshu Soni ធ្លាប់បានសម្ដែងជាតួអង្គ «ព្រះពុទ្ធ» ដូចគ្នាគ្រាន់តែVersionខុសគ្នា
ជុំវិញវត្តមានរបស់លោក Gagan Malik នៅលើទឹកដីកម្ពុជាបានក្លាយប្រធានបទមួយវែកញែកនៅលើបណ្ដាញសង្គម ខណៈ វត្តរាជបូណ៌ ក្រុងសៀមរាប បានបញ្ជាក់ថា «លោក Gagan Malik គឺធ្លាប់សម្លែងជាតួអង្គ«ព្រះពុទ្ធ»ក្នុងរឿង Sri Siddhartha Gautama ដែលជារឿងរៀបរាប់ពីដំណើរជីវិតរបស់ព្រះសិទ្ធត្ថសមណៈគោត្តមបរមគ្រូ ។ ដោយមានមហាជនជាច្រើនបានយល់ច្រឡំថាលោក Gagan Malik គឺជាលោក Himanshu Soni ដែលធ្លាប់សម្ដែងជាតួអង្គ«ព្រះពុទ្ធ»ក្នុងរឿង Sri Siddhartha Gautama ដែលប្រជាជនកម្ពុជាធ្លាប់បានទស្សនានាពេលកន្លងមក។
ការពិតអ្នកទាំងពីរសុទ្ធតែធ្លាប់បានសម្ដែងនៅក្នុងរឿង Sri Siddhartha Gautama ជាតួអង្គ «ព្រះពុទ្ធ» ដូចគ្នា គ្រាន់Versionខុសគ្នា ដោយលោក Himanshu Soni បានសម្ដែងនៅក្នុងរឿងនេះ ហើយកម្ពុជាបានទិញសិទ្ធយកមកចាក់ផ្សាយ ប៉ុន្តែសម្រាប់រឿងដែលលោក Gagan Malik បានសម្ដែងវិញគឺកម្ពុជានៅមិនទាន់បានទិញសិទ្ធយកមកចាក់ផ្សាយនោះទេ ទើបបងប្អូនមិនស្គាល់ពីតួអង្គរូបនេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ផេករបស់ វត្តរាជបូណ៌ ក្រុងសៀមរាប បានឲ្យដឹងថា «លោក Gagan Malik គាត់ធ្លាប់ដើរជាតួអង្គក្នុងរឿង Sri Siddhartha Gautama ដែលជារឿងរៀបរាប់ពីដំណើរជីវិតរបស់ព្រះសិទ្ធត្ថសមណៈគោត្តមបរមគ្រូ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង ៕
ប្រភព ៖ វត្តរាជបូណ៌ ក្រុងសៀមរាប និងបណ្ដាញសង្គម