ពិតជាអាណិតណាស់ ! បុរសម្នាក់ដែលកើតមកចម្លែកខុសគេ ដោយស្បែកមិនមានរន្ធរោមដូចមនុស្សទូទៅ
កាលពីពេលថ្មីៗកន្លងទៅ មានម្ចាស់គណនី Facebook ឈ្មោះ Chan Sodanita បានចែករំលែកវីដេអូ និងរូបភាពដែលបានទៅជួបផ្ទាល់ជាមួយបុរសម្នាក់ដែលកើតមកមានរូបរាងចម្លែកដោយស្បែកមិនមានរន្ធរោមដូចមនុស្សទូទៅ និងបានរស់នៅជាមួយរូបរាងបែបនេះអស់រយៈពេល២៥ ឆ្នាំ មកហើយ ។
បើតាមរយៈការលើកឡើងរបស់ Chan Sodanita បានឲ្យដឹងថាបុរសខាងលើ គឺអាចស្ដាប់បាននូវអ្វីដែលនិយាយទៅកាន់គេ ប៉ុន្តែរូបនេះគេពិតជាពិបាកក្នុងការឆ្លើយតបវិញណាស់ បានត្រឹមតែលើកដៃជាសញ្ញានិងសើច ដើម្បីបញ្ជាក់ថាយល់ពីអ្វីដែលនិយាយទៅកាន់គេតែប៉ុណ្ណោះ បន្ថែមពីនោះទៀតរូបគេមិនមានរន្ធរោមដូចមនុស្សទូទៅនោះទេ តែអ្វីដែលដូចមនុស្សទូទៅនោះគឺរូបគេពិតជាស្រលាញ់ខ្លួនឯងណាស់ ចេះងូតទឹកសម្អាតខ្លួន និងចង់ចូលរៀនដើម្បីទទួលបានចំណោះដឹងដូចមនុស្សទូទៅដែរ ។
ក្នុងនោះដែរម្ដាយរបស់ បុរសខាងលើបានឲ្យដឹងថា កាលដែលគាត់សម្រាលកូនចេញមក ហើយមានរូបរាងបែបនេះ ត្រូវបានមនុស្សមួយចំនួន ផ្ដល់ជាយោបល់ឲ្យបោះបង់កូននោះចោល ព្រោះតែមានរូបរាងមិនស្អាត តែទឹកចិត្តជាម្ដាយគឺមិនអាចបោះបង់កូនដែលជាសាច់ឈាមរបស់ខ្លួនឯងបានទេ មានតែតស៊ូចិញ្ចឹម ដោយគាត់បានបញ្ជាក់ថា គាត់ក៏មិនចង់បានកូនបែបនេះ
ហើយកូនរបស់គាត់រឹតតែមិនចង់កើតមកមានរូបរាងបែបនេះដែរ ៕
ជាមួយគ្នានោះ ម្ចាស់គណនី Facebook ឈ្មោះ Chan Sodanita ទទួលបានកោតសរសើរជាច្រើនពីសំណាក់អ្នកលេងនៅលើបណ្ដាញសង្គម អំពីទឹកចិត្តដ៏ល្អដែលនាងបានទៅជួបផ្ទាល់ ជួយជាថវិកា ថែមទាំងបង្ហាញកាយវិការស្និទ្ធស្នាល ដោយគ្មានការខ្លាចឆ្លងអ្វីនោះទេ ព្រោះអ្វីដែលបានធ្វើគឺចង់ជួយ និងអាណិតស្រលាញ់ចេញពីចិត្តពិតប្រាកដ ហើយបងប្អូនមានចិត្តចង់ជួយដល់បុរសខាងអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 088 9793777 ៕