កីឡាករដែលគាំទ្រក្លិបគូប្រជែងរបស់ក្លិបដែលពួកគេកំពុងលេងឲ្យ
-Luka Modric ចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ2012 គាត់បានជួយឲ្យក្រុមមួយនេះឈ្នះពានរង្វាន់ជាច្រើននឹងបានជួយឲ្យក្រូអាតឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងផងដែរ។ ទោះបីជាមានសមិទ្ធផលជាច្រើនជាមួយ Real Madrid ក៏ដោយប៉ុន្តែ Modric បានគាំទ្រ Barcelona តាំងពីតូចក្រូចឆ្មារមកម្លេះ។
-Kevin DeBruyne គឺជា Keyplayer របស់ Man City ដោយមិនចាំបាច់អេដមីនណែនាំច្រើនទេ ដោយនៅក្នុងឆ្នាំ 2017 នៅក្នុងអត្ថបទរបស់ The Guardian បានឲ្យដឹងថា កីឡាករសញ្ជាតិបែលហ្សិករូបនេះគឺជាអ្នកគាំទ្ររបស់ហង្សក្រហម Liverpool ដោយសារតែ Michael Owen ជា Idol របស់គាត់។
-Iniesta គឺជាកីឡាករដែលជាសរសៃឈាមរបស់ Barcelona នៅក្នុងអំឡុងឆ្នាំ90 ប៉ុន្តែគាត់គឺជាអ្នកគាំទ្ររបស់ Real Madird ហើយហេតុផលដែលធ្វើឲ្យគាត់គាំទ្រ Real គឺដោយសារតែនៅពេលដែលគាត់នៅលេងជាថ្នាលជាមួយក្លិប Albacete Barcelona បានឈ្នះក្រុមមួយនេះ ៧-០ ដែលធ្វើឲ្យគាត់ខឹងហើយស្អប់ Barcelona។ គាត់ក៏បាននិយាយថា គាត់ចង់លេងឲ្យ Real Madrid ប៉ុន្តែគាត់មិនទទួលបានសំណើរណាមួយពីក្លិបនេះឡើយ។
-Paul Pogba ធ្លាប់ជាថ្នាលយុវជនរបស់ Man United និងជាកីឡាកររបស់ក្រុមបិសាចក្រហម ប៉ុន្តែម្ចាស់ពានរង្វាន់ FIFA World Cup ឆ្នាំ2018ជាមួយមាន់គកបារាំងរូបនេះគឺជាអ្នកគាំទ្រផ្កាប់មុខរបស់ក្រុមកាំភ្លើងធំ Arsenal ពីព្រោះកីឡាករបារាំងភាគច្រើនគឺលេងឲ្យ Arsenal ដូចជា Thiery Henry ជាដើម៕