រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្ដោះអាសន្ននៅ ខណ្ឌ៧មករា

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកាសនូវសេចក្តីជូនដំណឹងអំពីរការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្ដោះអាសន្ននៅលើផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ចំពោះមូលហេតុដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្ដោះអាសន្ននេះ គឺបណ្ដាលមកពី៖
– ធ្លាយលើបំពង់ចែកចាយទឹកទំហំ១១០មម។
– ទីតាំង៖ នៅលើផ្លូវលេខ១២៨។
– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ១២៨ ចន្លោះផ្លូវលេខ១៧១ ដល់ផ្លូវលេខ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
– រយៈពេល៖ នៅថ្ងៃសៅរ ទី២០ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល។

ក្នុងនោះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសូមឲ្យអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង