ពេកហើយ! ថៃចុះផ្សាយមិនល្អពីកម្ពុជាថា ម្ចាស់ផ្ទះបានធ្វើរឿងមួយនេះនៅលើទីលាន

មិនចេះចប់សោះ! សារព័ត៌មានថៃមួយបានចុះផ្សាយមិនល្អពីកម្ពុជាថា ម្ចាស់ផ្ទះកម្ពុជា បានសែនជំនាងទីលានក្នុងសាលពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងប្រភេទវិញ្ញាសារបាល់ទះ នៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ។

ពិតណាស់ ក្រោយក្រុមជម្រើសជាតិបាល់ទះកម្ពុជា យកឈ្នះពីរប្រកួតដំបូងរួចមក ប្រទេសថៃនៅមិនសុខទេ ចេះតែនិយាយពីនេះ ពីនោះរហូត ពោលគឺ ដូចគ្រូបង្វឹកបាល់ទាត់របស់ក្រុមជម្រើសជាតិ U-22 ថៃ ពេលមកដល់ កម្ពុជា ដំបូងថា នៅកម្ពុជា ក្តៅជាងនៅប្រទេស ថៃទៅទៀត បន្ទាប់មកថា ស្មៅនៅកម្ពុជាលេងមិនកើត ដល់ឥឡូវថា ម្ចាស់ផ្ទះកម្ពុជា បានសែនជំនាងទីលានក្នុងសាលពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងប្រភេទវិញ្ញាសារបាល់ទះ ទៀតមិនចេះចប់រឿងតែម្ដង។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទះ ថៃ និងប៉ះជាមួយក្រុមជម្រើសជាតិបាល់ទះ មីយ៉ាន់ម៉ា នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក៣២៕
អត្ថបទដែលជាប់ទាក់ទង