អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធចំនួន ២ថ្ងៃជាប់គ្នានៅដើមខែឧសភានេះ

បើយោងតាមរយៈការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរាបានឲ្យដឹង អ្នកស្រុកអង្គរ នឹងប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធចំនួន ២ថ្ងៃជាប់គ្នាពោលគឺនៅថ្ងៃទី២និងទី៣ ស្អែកនេះ ។

ដោយប្រជាពលរដ្ឋរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នឹងប្រារព្ធធ្វើពិធីសុំទឹកភ្លៀងតាមទំនៀមទម្លាប់ប្រពៃណីរបស់អ្នកភូមិ នៅក្នុងបរិវេណប្រាសាទនាគព័ន្ធ កណ្ដាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើង នៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ដូច្នេះ សាធារណៈជន ទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយអាចចូលរួមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងបានស្វែងយល់ពីជំនឿរបស់អ្នកស្រុកអង្គរដែលគោរពប្រតិបត្តិជាយូរលង់ណាស់មកហើយ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា

អត្ថបទដែលជាប់ទាក់ទង