រដ្ឋមន្រី្តក្រសួងយុត្តិធម៌បានចាត់ឲ្យក្រុមការងារ ចុះស្រាវជ្រាវករណីក្មេងស្រីអាយុ១៥ឆ្នាំត្រូវបានរំលោ.ភបូករហូតដល់២០នាក់នៅខេត្តសៀមរាបហើយ

បើយោងបានរយៈការបង្ហោះសារពីគណនី Facebook របស់ ម៉ម សុម៉ាលី ហៅ ម៉ែចាស់ ជាប្រធានអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP)នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា មានករណីក្មេងស្រីម្នាក់ត្រូវបានគេចាប់រំលោភបូករហូតដល់ទៅ ២០នាក់ នៅខេត្តសៀមរាប ដោយក្នុងសារនោះដែរបានរៀបរាប់ថា ក្មេងស្រីអាយុ ១៥ ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ ២០ នាក់យ៉ាងព្រៃផ្សៃ ពេលសម្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតខឹងពេកក៏វាយទៅអ្នកបង្ករ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មើស ១៤ នាក់នៅក្រៅឃុំ ខេត្តសៀមរាប ។

ជុំវិញដំណឹងនៃករណីរំលោភបូកក្មេងស្រីនេះដែរ បានធ្វើមហាជនរំជួលចិត្តជាខ្លាំង ដោយទាមទារយុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះ ទន្ទឹមគ្នានោះក៏មានគណនី Facebook មួយឈ្មោះ បានបង្ហោះសារឲ្យដឹងថា ខ្ញុំទទួលព័ត៌មានថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រី្តក្រសួងយុត្តិធម៌ ចាត់ឲ្យក្រុមការងារក្រសួងចុះស្រាវជ្រាវករណីរំលោភបូកមួយនៅខេត្តសៀមរាប!
សូមក្មេងស្រីរងគ្រោះ ទទួលបានយុត្តិធម៌ពិតប្រាកដ ហើយជនពាក់ព័ន្ធ ទទួលទោសតាមច្បាប់ជាធរមាន! សូមរួមគ្នាទប់ស្កាត់អំពើហិង្សាគ្រប់រូបភាព លើកុមារ និងស្រ្តី! ។

យោងតាមរយៈប្រភពដដែលក៏បានបន្តឲ្យដឹងថា ក្មេងស្រីអាយុ១៥ឆ្នាំ ដែលត្រូវយុវជនមួយ ក្រុមរំលោភបូកនៅសៀមរាប ត្រូវបានឪពុកម្តាយ បញ្ជូនទៅស្នាក់នៅ និងរៀនសូត្រជាមួយលោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបកម្ពុជាហើយ (AFESIP)៕

អត្ថបទដែលជាប់ទាក់ទង