សាយ និង Travel with Rith បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីបន្តបេសកកម្មថ្មីរបស់ខ្លួនជួយដល់កុមារកម្ពុជា

ព្រឹត្តិការណ៍ “រត់ពីចម្ងាយជាមួយសាយ លើកទី២ ឆ្នាំ២០២៤” បានចាប់ផ្ដើមពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០១ មិថុនា ឆ្នាំ២០២៤ ហើយចំពោះតម្លៃចុះឈ្មោះចូលរួមមានតម្លៃ ៤០០០០រៀល ថវិកាទាំងអស់ដែលបានមកពីចុះឈ្មោះ នឹងបរិច្ចាគទៅកាន់ សាលាទន្សាយ ខណៈព្រឹត្តិការណ៍រត់ពីចម្ងាយជាមួយសាយ “Run With Sai Virtual Run” គឺជាព្រឹត្តិការណ៍ដែលបង្កើតឡើងកាលពីឆ្នាំ២០២១ ក្នុងគោលបំណង រៃអង្គាសថវិកាបរិច្ចាគទៅកាន់ បណ្តាអង្គការ ស្ថាប័ននានា នៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច រួមមានអង្គការ Manna4Life សាលាទន្សាយ និង អង្គការជនពិការកម្ពុជា តាមរយៈថវិកាដែលបានមកពីការចុះឈ្មោះចូលរួមរត់របស់អ្នកចូលរួម។

ព្រឹត្តិការណ៍ “រត់ពីចម្ងាយជាមួយសាយ លើកទី២ ឆ្នាំ២០២៤” នឹងរៀបចំឡើងដោយ ធ្វើការបែងចែកជា ០២ប្រភេទនៃកម្មវិធី ដែលមាន ៤វិញ្ញាសា ផ្សេងៗគ្នាដូចជា៖

ទី១ ៖កម្មវិធីទូទៅ មានចំនួន ០៣វិញ្ញាសា រួមមាន ៧គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ២១គីឡូម៉េត្រ

ទី២៖ គឺជាកម្មវិធីពិសេស មាន ០១វិញ្ញាសា មានឈ្មោះថាកម្មវិធីរត់ដោយបេះដូង-RUN BY HEART គឺជាប្រភេទកម្មវិធីរត់ពិសេស សម្រាប់ភ្ញៀវកិត្តិយសដែលទទួលបានការអញ្ជើញចូលរួម ដែលបានបរិច្ចាគចាប់ពី ២០០,០០០រៀល/៥០ដុល្លារ ឡើងទៅ នឹងត្រូវធ្វើការរត់ជាក្រុម ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងតារាងបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ងាកមក Travel with Rith វិញលោកក៏ធ្លាប់បានជិះកង់ជុំវិញអាស៊ីម្ដងរួចមកហើយ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីពេទ្យកុមារអង្គរ ​នឹងបន្តដំណើរជិះកង់ជាលើកទី២ ដោយម្ដងនេះគឺលោក នឹងជិះកង់ពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប សម្រាប់បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជានេះ លោក Travel with Rith បានឲ្យដឹងថាលោក នឹងចេញដំណើរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមជិះកង់ចេញពីមុខមន្ទីពេទ្យកុមារអង្គរសៀមរាប ។

ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់រួមចំណែកក្នុងការជួយដល់កុមារកម្ពុជាជាមួយព្រឹត្តិការណ៍ “រត់ពីចម្ងាយជាមួយសាយ លើកទី២ ឆ្នាំ២០២៤” អាចបរិច្ចាគទៅកាន់សាលាទន្សាយបានតាមរយៈ 3600-05-331082-14 Rabbit School-Run by Heart with Sai ឬ QR Code ខាងលើ ។ ហើយចំពោះបងប្អូនចង់ចូលរួមបរិច្ចាគដល់ Travel with Rith ក្នុងការចំណាយផ្សេងៗក្នុងបេសកកម្ម ជិះកង់ពីប្រទេសកម្ពុជាទៅកាន់ទ្វីបអឺរ៉ុប បងប្អូនអាចបរិច្ចាគបានតាមរយៈ Telegram/Whatapp/Phone 016 699 997 /ABA 000 305 867 / DARARITH TIV ACLEDA 016 699 997 / DARARITH TIV ចូលរួមបរិច្ចាគថវិកាបន្តិចបន្ទួចទៅតាមលទ្ធភាពរបស់អ្នក ដើម្បីកុមារកម្ពុជាទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង