នេះជាឆន្ទៈដ៏មុតមាំរបស់គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះកម្ពុជា…

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបាល់ទះក្នុងសាល កម្ពុជា លោក Li Jun បាននិយាយថា៖ យើងមិនខ្វល់ថាជួបក្រុមណានៅវគ្គបន្តនោះទេ គឺយើងត្រូវតែផ្ដួលទាំងអស់ ដើម្បីយកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជូនជាតិអោយបាន។

ពិតណាស់ ពេលកន្លងទៅក្រុមជម្រើសជាតិបាល់ទះក្នុងសាល កម្ពុជា បានបំបាក់ក្រុមខ្លាំងដល់ទៅពីរក្រុម ក្នុងនោះមានដូចជា៖ កម្ពុជា ៣-០ សិង្ហបុរី និង កម្ពុជា ៣-០ ហ្វីលីពីន ដោយមាន ៦ពិន្ទុក្នុងដៃ ហើយក៏បានកក់កៅអីទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ នៃវិញ្ញាសារបាល់ទះបុរស ទោះបីក្រុមជម្រើសជាតិបាល់ទះ កម្ពុជា នៅសល់មួយប្រកួតទៀតក៏ដោយ។

គួបញ្ជាក់ថា ថ្ងែនេះក្រុមជម្រើសជាតិបាល់ទះ កម្ពុជា នឹងត្រូវធ្វើការប្រកួតមួយប្រកួតចុងក្រោយទៀត ដោយប៉ះជាមួយក្រុមជម្រើសជាតិបាល់ទះ ឥណ្ឌូនេស៊ី នៅវេលាម៉ោង ១៩ៈ៣០នាទី ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក៣២៕

អត្ថបទដែលជាប់ទាក់ទង